ប្រជាពលរដ្ឋងាយរងគ្រោះ៤៦គ្រួសារ មកពីភូមិពីរក្នុង ឃុំក្បាលទឹក ស្រុកទឹកផុស បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ជាពលរដ្ឋដែលងាយរងគ្រោះ៤៦គ្រួសារ មកពីភូមិ ពីរក្នុង ស្រុកទឹកផុស បានទទួលអំណោយមនុស្សធម៌ដោយផ្ទាល់ដៃពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ទឌឿន រួមដំណើរដោយ អនុប្រធានកិត្តិយសសាខាលោក កែវពៅ ប្រធានគណៈកម្មាធិការសាខាលោក អមសុភា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា និងអនុសាខា ស្រុកទឹកផុស បានអញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន ៤៦គ្រួសារ នៅភូមិថ្នល់កែង, និង ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ ។
ប្រធានកិតិយស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានជំរុញដល់អាជ្ញាធរភូមិ ឃុំ កុំធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយអស់លើកទី១ក៏ដោយ។ យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះ នោះទេ ត្រូវតែបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ ជំងឺនេះតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល អោយប្រជាពលរដ្ឋបានយល់ចូលរួមទប់ស្កាត់ការពារទាំងអស់គ្នាដើម្បី
អោយភូមិឃុំសហគមន៍របស់យើងគ្មានអ្នកឆ្លងជំងឺនេះ។
ប្រធានកិតិយស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ជាប់ជាប្រចាំដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានបងប្អូនមកពីប្រទេសក្រៅ ដែលបានវិលត្រឡប់មកវិញ សូមអោយពួកគាត់តាមដានសុខភាពជាប់ជាប្រចាំ និងអោយគាត់នៅដាច់
ដោយឡែកចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានចែកជូនថ្ងៃនេះក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ជែលសម្រាប់លាងដៃ ១ដបតូច និងថវិកា ២០,០០០ រៀល ដោយឡែក ឯកឧត្តមប្រធានកិត្តិយសសាខា បានបន្ថែមថវិកា ក្នុងមួយគ្រួសារ ១០,០០០ រៀល បន្ថែមទៀត ៕ ដោយ៖ សុក្ខារិន














