Facebook កំពុងរងការចោទប្រកាន់ថាបានបង្ខំបុគ្គលិកមួយចំនួនចូលធ្វើការវិញទាំងកូវីដ19 កំពុងរាតត្បាត
បរទេស៖ BBC ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានសរសេរថា បុគ្គលិកផ្នែក Content Moderator របស់ក្រុមហ៊ុន Facebook ប្រមាណជាង 200 នាក់មកពីជុំវិញពិភពលោកបាននាំគ្នាធ្វើការចោទប្រកាន់ថាពួកគេត្រូវបានក្រុមហ៊ុនបង្ខំឲ្យត្រឡប់ចូលទៅធ្វើការវិញទាំងដែលស្ថានភាពកូវីដ19នៅកំពុងបន្តរាតត្បាតនៅឡើយ។
នៅក្នុងសំបុត្រជាសាធារណៈមួយដែលបានសរសេ និងអះអាងថាក្រុមហ៊ុនមិនបានខ្វាយខ្វល់ទៅនឹងភាពប្រថុយប្រថាននេះឡើយ ពោលគឺដើម្បីតែអាចធានាបានថាខ្លួននៅតែអាចរក្សាប្រាក់ចំណេញឲ្យបានជាមុនសិន។ក្រៅពីនេះផងដែរក្រុមមនុស្សទាំងនោះក៏បានធ្វើការអំពាវនាវឲ្យ Facebook ក្នុងការផ្លាស់ប្តូរចិត្តនិងអនុញ្ញាតឲ្យពួកគេអាចធ្វើការពីផ្ទះរបស់គេវិញទោះបីជាក្នុងប្រាក់ចំណូលផ្សេងណាជំនួសមកវិញក្តី។

ជាការឆ្លើយតប Facebook បាននិយាយថាក្រុមបុគ្គលិកដែលធ្វើការផ្នែក Content គឺសុទ្ធតែកំពុងធ្វើការងារតាមផ្ទះរបស់គេទាំងអស់។
អ្នកនាំពាក្យរបស់ Facebook ក៏បានបន្ថែមដែរថា ការពិភាក្សាផ្ទៃក្នុងគឺត្រូវបានធ្វើឡើងដោយបើកចំហ ហើយយើងចាំបាច់ត្រូវតែរក្សាភាពស្មោះត្រង់រវាងគ្នា។
ជាចុងក្រោយអ្នកនាំពាក្យដដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមបុគ្គលិកផ្នែក Content ដែលមានចំនួនប្រមាណជា 15000 នៅជុំវិញពិភពលោកគឺបានធ្វើការពីផ្ទះរបស់គេតាំងតែពីពេលកើតឡើងនៃជំងឺរាតត្បាតកូវីដ19មកម្ល៉េះហើយពួកគេនឹងនៅតែបន្តធ្វើបែបនេះដដែលនាពេលខាងមុខដោយគ្មានការផ្លាស់ប្តូរនៅឡើយ៕