អ្នកចង់មានជំនាញគេហកិច្ច និងជំនាញម្ហូប អាហារ-ភេសជ្ជៈ ក្រសួងទេសចរណ៍ ប្រកាសថាមើល តាមអនឡាញ

សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាល ជំនាញគេហកិច្ច និងជំនាញម្ហូបអាហារ និងភេសជ្ជៈនេះ គឺក្រសួងមានការសហការជាមួយវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចវីត (WYTHS) ក្នុងនោះរួមមាន៖

ជំនាញគេហកិច្ច សិក្សាលើសមត្ថភាព៖
១៖ សម្អាតបរិវេណ សម្ភារៈ និងឧបករណ៍នានា
២៖ គ្រប់គ្រង និងដោះស្រាយស្ថានភាពមានជម្លោះ
៣៖ ផ្ដល់សេវាគេហកិច្ចដល់ភ្ញៀវ
៤៖ អនុវត្តន៍នីតិវិធីសុខភាព និងសុវត្ថិភាពក្នុងអាជីព
៥៖ រក្សាចំណេះដឹកផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ច និងទស្សនវិទ្យា
៦៖ អនុវត្តន៍ការគាំពាកុមារក្នុងវិស័យទេសចរណ៍
៧៖ លើកកម្ពស់ផលិតផល និងសេវាកម្មបដិសណ្ឋារកិច្ច

– ជំនាញម្ហូបអាហារ និងភេសជ្ជៈ សិក្សាលើសមត្ថភាព៖
១៖ អនុវត្តន៍វិធីសុខភាព និងសុវត្ថិភាពក្នុងអាជីព
២៖ ទទួល និងដោះស្រាយការត្អួញត្អែររបស់អតិថិជន
៣៖ អភិវឌ្ឍន៍ និងពង្រីកចំណេះដឹងក្នុងស្រុកថ្មីៗ
៤៖ រក្សាចំណេះដឹងផ្នែលឧស្សាហកម្មបដិសណ្ឋារកិច្ច និងទស្សនវិទ្យា
៥៖ អភិវឌ្ឍន៍ និងប្រកាន់ខ្ជាប់នូវចំណេះដឹងផ្នែកផលិតផលម្ហូបអាហារ និងភេសជ្ជៈ
៦៖ ផ្ដល់នូវទំនាក់ទំនងតភ្ជាប់រវាងផ្ទះបាយ និងផ្នែកសេវាកម្ម
៧៖ ផ្ដល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner