រថយន្តក្រុមហ៊ុន កាពីតូល បើកលឿនពេកជ្រុលទៅបុករថយន្តស្ទូចពីក្រោយបណ្ដាលគៀបមនុស្ស៤នាក់រងរបួសធ្ងន់

ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តស្តារិចក្រុមហ៊ុន កាពីតូល ដឹកអ្នកដំណើរបើបោះពួយយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស្ទូចពីក្រោយពេញទំហឹង កាលវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៨ខែវិឆ្ឆិកាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចបុរីបេងហួតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តស្តារិចពណ៌សពាក់ស្លាកលេខភ្នំពេញ2AC 0590 របស់ហ៊ុនកាពីតូលដឹកអ្នកដំណើរក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តស្ទូចមិនមានស្លាកលេខមានតែលេខរៀង G20 បើកស្របគ្នាបានបត់ស្ដាំចូលបុរីប៉េងហួតពេញទំហឹងបណ្ដាលឲ្យតៃ និងភ្ញៀវអ្នករួមដំណើរគៀបជាប់រងរបួសធ្ងន់ត្រូវសមត្ថកិច្ច ក៏ដូចជាប្រជាពរដ្ឋនាំគ្នាជួយគាស់ចេញពីរថយន្តបញ្ជូនទៅសង្គោះជីវិតភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់នាពេលក្រោយ ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner