រថយន្ត Range Rover បើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ហើយខ្ទាតទៅបះម៉ូតូធូដេ រងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត មិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត និងខ្ទាតទៅបះម៉ូតូបណ្ដាលឲ្យរងរបួសស្រាល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១កែងនិងផ្លូវ១៨៤ ក្នងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាករ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF 9989 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ទិសដៅពីលិចទៅកើតក្នងល្បឿនលឿនបើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH 6231 ធ្វើដំណើរទិសដៅពីជើងទៅត្បូងចំពេញទំហឹងចំទ្វាក្រោយខាងស្ដាំ និងខ្ទាតទៅបះម៉ូតូធូដេមួយគ្រឿងទៀតបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋក៏បានឲ្យភាគីទាំងបីធ្វើការដោះស្រាយគ្នាដោយខាងរថយន្តបង្កព្រមសង់សំណងទៅម្ចាស់ម៉ូតូចំនួន៥០ដុល្លាបញ្ចប់រឿង។ ចំនែករថយន្តម៉ាស្ដាខាងរថយន្តបង្ករព្រមយកទៅជួសជុលមួយស្អាតឡើងវិញ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner