នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ហើយក៏មិនមានអ្នកជាសះស្បើយបន្ថែមទៀតដែរ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ១៩វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ១៧វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ១៩វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ និងនៅសល់១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកអ្នកដែលប៉ះពាល់ព្រឹតិត្តិការណ៍ថ្ងៃទី៣វិច្ឆិកា នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការថ្ងៃសទី៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ពន្ធ័ព្រឹត្តិការ៣វិច្ឆិកាផ្ទាល់ និងប្រយោល សរុបចំនួន១ពាន់៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៤នៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានចាត់ទុកថា នោះគឺជាលទ្ធផលដ៏ល្អមួយសម្រាប់កម្ពុជា ដែលឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា សម្ដេចតេជោ ហ៊ុន សែន បានកំណត់រួចហើយថា ព្រឹត្តិការណ៍៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់តាមការធ្វើចត្តាឡីស័កតាមពេលវេលាដូចជា សម្រាប់ថ្ងៃសទី១៩វិច្ឆិកាឆ្នាំ២០២០ មានរាជធានីភ្នំពេញចំនួន១ពាន់៥៦៩នាក់ ក្នុងនោះមានជនជាតិហុងគ្រីចំនួន៥នាក់ ដោយរាប់ទាំងអ្នកអវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សសូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផងដែរ។

ខេត្តកណ្ដាលមានចំនួន៦៧នាក់ ខេត្តពោធិ៍សាត់មានចំនួន៤០នាក់ ខេត្តព្រៃវែងមានចំនួន២៣នាក់ ខេត្តកំពង់ធំមានចំនួន៣នាក់។ សម្រាប់ថ្ងៃទី២១វិច្ឆិកាឆ្នាំ២០២០ មានខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ សម្រាប់ថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ មានខេត្តកែប១៨នាក់ ខេត្តព្រះសីហនុចំនួន៤០នាក់ និងខេត្តកំពង់ចាម១នាក់។ សម្រាប់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២០ មានខេត្តព្រះវិហារចំនួន២០នាក់ និងខេត្តរតនគិរីចំនួន១០នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner