ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឲ្យបើកគ្រឹះស្ថានសិក្សាឡើងវិញ
អត្ថបទដោយ៖
ហេង វណ្ណា
ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងនៅរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០។ ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជនដែលទទួលបានការអនុញ្ញាតឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២។ គ្រឹះស្ថានសិក្សាសាធរណៈ និងឯកជនទាំងអ់សត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។