UN ​ស្នើ​ក្រុមហ៊ុន​អាកាសចរ​ចំនួន​៤​០​ ​ដឹក​វ៉ាក់សាំង​កូ​វី​ដ​១​៩​ទៅ​ចែក​ឲ្យ​​​ប្រទេស​ក្រីក្រ​ខ្លាំង​

​អង្គការសហប្រជាជាតិ​កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​អាកាសចរ​ប្រមាណ​៤​០​ក្រុមហ៊ុន​ ​ក្នុង​ការ​ជួយ​ដឹកជញ្ជូន​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ទៅ​ផ្តល់​ជូន​បណ្តា​ប្រទេស​ក្រីក្រ​ខ្លាំង​ ​ក្នុង​ពិភពលោក​។


​ទីភ្នាក់ងារ​ U​nice​f​ ​នៃ​អង្គការសហប្រជាជាតិ​ (UN) ​ថ្មីៗ​នេះ​ ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ក្រុមហ៊ុន​ទាំងនេះ​ ​ដើម្បី​ដឹង​ច្បាស់​ថា​ ​តើ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ទាំងនេះ​នឹង​ត្រូវ​ចរចា​រៀបចំ​បែប​ណា​ ​នេះ​បើ​តាម​ ​G​l​y​n ​Hug​h​e​s ​ប្រធាន​ផ្នែក​ដឹកជញ្ជូន​ទំនិញ​នៃ​សមាគម​ដឹកជញ្ជូន​តាម​អាកាស​អន្តរជាតិ​ ​ដែល​បាន​ចូលរួម​រៀបចំ​កិច្ចប្រជុំ​នេះ​ដែរ​។​


U​nice​f​ ​ដែល​ពេលនេះ​ក្លាយ​ជា​អ្នកទិញ​វ៉ាក់សាំង​ដ៏​ច្រើន​បំផុត​ក្នុង​ពិភពលោក​នោះ​ កំពុង​ប្រឹងប្រែង​ក្នុង​ការ​ទិញ​ ​និង​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ដល់​ប្រទេស​ជិត​១​០​០​ប្រទេស​ ​ក្រោម​មូលនិធិ​នៃ​កម្មវិធី​ ​G​A​V​I​ ​ដែល​មាន​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ ​អង្គការសុខភាព​ពិភពលោក​ ​និង​ធនាគារ​ពិភពលោក​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner