​បាតុករ​​ប្តេជ្ញា​បន្ត​ធ្វើបាតុកម្ម​ ​ក្រោយ​សភា​ថៃ​ច្រានចោល​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​ដែល​ស្នើ​ឡើង​ដោយ​សង្គម​ស៊ីវិល

​ថៃ​៖​ ​សភា​ថៃ​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បោះឆ្នោត​បដិសេធ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋ​ធម្ម​នុញ្ញា​ដែល​ស្នើ​ដោយ​សង្គម​ស៊ីវិល​ ​ហើយ​មានតែ​សេចក្តីព្រាងច្បាប់​ចំនួន​០​២​ប៉ុណ្ណោះ​ ​ដែល​នឹង​ត្រូវ​ពិភាក្សា​បន្ត​ ​គឺ​សេចក្តីព្រាង​របស់​រដ្ឋាភិបាល​ ​និង​បក្ស​ប្រឆាំង​ដែល​មិន​មាន​ចែង​ពី​ការ​កែ​ទម្រង់​ស្ថាប័ន​មហាក្សត្រ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ជុំវិញ​ការ​បដិសេធ​សេចក្តីព្រាងច្បាប់​ខាងលើ​នេះ​ ​ក្រុម​បាតុករ​បាន​និយាយ​ថា​ ​ពួកគេ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ត្រូវ​បន្ត​ធ្វើបាតុកម្ម​ ​រហូត​សម្រេច​គោលបំណង​របស់​ខ្លួន​ឡើយ​ ​។​ ​សេចក្តីព្រាងច្បាប់​របស់​អង្គការ​ ​អាយ​ឡ​ (​i​Law​) ​ដែល​ត្រូវ​បាន​ហៅថា​ ​«​សេចក្តីព្រាង​ប្រជាជន​»​ ​គាំទ្រ​ដោយ​មនុស្សជា​ង​១​សែន​នាក់​ត្រូវ​បាន​សភា​ថៃ​បដិសេធ​ក្នុង​ការបោះឆ្នោត​ក្រោយ​ពី​បាន​អាន​ចប់​សព្វគ្រប់​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​នេះ​ ​។​ ​សេចក្តីព្រាងច្បាប់​នេះ​ ​ទទួល​បានការ​គាំទ្រ​សឹងតែ​ទាំងអស់​ពី​តំណាងរាស្ត្រ​គាំទ្រ​ប្រជាធិបតេយ្យ​ ​តែ​ត្រូវ​បដិសេធ​ ​និង​អនុប្បវាទ​ដោយ​សមាជិកព្រឹទ្ធសភា​សឹងតែ​ទាំងអស់​ ។​


​ខណៈ​សភា​កំពុង​ធ្វើ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​នេះ​ ​បាតុករ​បាន​ជួបជុំគ្នា​នៅមុខ​ទីស្នាក់ការ​ប៉ូលិស​ទាមទារ​ឲ្យ​ប៉ូលិស​ចេញមុខ​ទទួលខុសត្រូវ​ ​ចំពោះ​ការ​បំបែក​បាតុករ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ដែល​ធ្វើឲ្យ​មនុស្ស​៥​៥​នាក់​រង​របួស​ ​ក្នុង​នោះ​៦​នាក់​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ ​។​ ​ការ​ជួបជុំ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ត្រូវ​បាន​រំសាយ​ដោយ​សន្តិវិធី​នៅ​ម៉ោង​៨​យប់​ ​ប៉ុន្តែ​ក្រុម​បាតុករ​អះអាង​ថា​ ​នឹង​ជួបជុំ​ជាថ្មី​នៅ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​នៅមុខ​ការិយាល័យ​ទ្រព្យសម្បត្តិ​ព្រះមហាក្សត្រ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner