​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​បញ្ជាក់​ថា​ ​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​ក្រោយ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​កើន​ឡើង​ខ្លាំង

​ជប៉ុន​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ប្រទេស​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ក​ម្រិ​ត​ខ្ពស់​បំផុត​ ​បន្ទាប់ពី​បាន​កត់ត្រា​នៃ​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ប្រចាំថ្ងៃ​កើន​ឡើង​ខ្លាំង​ ​ប៉ុន្តែ​ជប៉ុន​មិន​មាន​ផែនការ​ដាក់​ចេញ​វិធានការ​រឹតត្បិត​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​A​P​នៅ​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​លេខាធិការ​គណៈរដ្ឋ​ម​ន្រ្តី​ជប៉ុន​លោក​ ​កា​តស៊ូ​ណូប៊ុ ​កា​តុ​ ​បាន​ថ្លែងប្រាប់​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ខ្លី​មួយ​ថា​ ​រដ្ឋាភិបាល​ជប៉ុន​នឹង​មិន​ប្រកាស​ពី​ភាព​អាសន្ន​ផ្នែក​សុខាភិបាល​ភ្លាម​ៗ​នោះ​ទេ​ ​ហើយនឹង​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​អត្រា​ឆ្លង​ ​និង​សមត្ថភាព​នៃ​មន្ទីរពេទ្យ​ដើម្បី​ដោះស្រាយ​ ​ហើយ​ថា​ ​យើង​នឹង​ធ្វើការ​ឆ្លើយតប​សមស្រប​ដោយ​ផ្អែកលើ​លក្ខខណ្ឌ​ ​។​


​សូម​បញ្ជាក់​ថា​ ​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូទាំង​ប្រទេស​ជប៉ុន​មាន​ជាង​២​ពាន់​ករណី​ ​នៅ​ក្នុង​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ដោយ​ករណី​ឆ្លង​ចំនួន​៥​០​០​ករណី​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រដ្ឋធានី​តូក្យូ​តែមួយ​ប៉ុណ្ណោះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner