រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជា អង្ករ១តោន ពីសប្បុរសជន ដើម្បីជួយ ដល់ បងប្អូនដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងទឹកជំនន់
រដ្ឋបាលខេត្តសៀមរាបបានទទួលអំណោយជាអង្ករ១តោន ពីសប្បុរសជន ដើម្បីជួយដល់បងប្អូនដែល រងការប៉ះពាល់ដោយសារជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២០ នៅរដ្ឋ បាលខេត្តសៀមរាប ក្រោមវត្តមាន របស់ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា គណៈអភិបាល ខេត្តសៀមរាប ។ អំណោយអង្ករ១តោន ពីលោក ម៉ៃ អ៊ាងឆាន តំណាងក្រុមហ៊ុន Tan Chong Motor (ក្រុមហ៊ុន Nissan) ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូនដែលរង ការប៉ះពាល់ ដោយសារជំងឺកូវីដ១៩ និងចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី ខេត្ត ជួបនូវបញ្ហាប៉ះពាល់ពីជំងឺកូវីដ១៩នេះ និង ទឹកជំនន់កន្លងមកនេះផងដែរ។
ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លែថ្លាចំពោះ ក្រុមហ៊ុន Tan Chong Motor (ក្រុមហ៊ុនNissan) ដែលបានផ្តល់អំណោយជាអង្ករ១តោន ដល់រដ្ឋបាលខេត្ត ដើម្បីជួយដល់បងប្អូន ដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងរងគ្រោះទឹកជំនន់ ក៏ដូចជាការចូលរួមចែករំលែក និងចូលរួមចំណែករំដោះស្រាយបញ្ហាស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ ហើយក្នុងនោះដែរ អាជ្ញាធរខេត្តក៏បានរៀបចំជាស្បៀង ដែលទទួលបានពីបងប្អូនសប្បុរសជន យកទៅផ្តល់ជូនដល់បង ប្អូនប្រជាពលរងផលប៉ះពាល់សារជំងឺកូវីដ១៩ និងរងគ្រោះទឹកជំនន់ផងដែរ ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុន ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាម បណ្តាខេត្ត ក្រុង ស្រុក ឯទៀត ហើយអំណោយទាំងនេះឯកឧត្តមនឹងយកទៅចែក ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងរងគ្រោះទឹកជំនន់ ៕ម៉ីសុខារិទ្ធ



]