សឹង្ហបុរីត្រៀមយុទ្ធសាស្ត្រថ្មីមួយនៅឆ្នាំ 2021 ដើម្បីអាចទាក់ទាញអ្នកជំនួញធំៗខាងបច្ចេកវិទ្យា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ Asean Briefing នៅសប្តាហ៍នេះបានសរសេរថាប្រទេសសឹង្ហបុរីបានត្រៀមរៀបចំផែនការមួយរួចទៅហើយសម្រាប់ឆ្នាំ 2021ក្នុងការផ្តល់នូវបណ្ណអនុញ្ញាតការងារបែបថ្មីដែលត្រូវបានហៅថា Tech.Pass Visa ដែលវានឹងក្លាយទៅជាការទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកវិនិយោគធំៗជាពិសេសនៅខាងវិស័យបច្ចេកវិទ្យាតែម្តង។
កម្មវិធី Tech.Pass គឺជាផ្នែកមួយនៃកម្មវិធី Tech @ SG ដែលវាមានគោលបំណងធំក្នុងការជួយដល់ប្រភេទក្រុមហ៊ុនដែលរីកចម្រើនឆាប់រហ័សក្នុងការទទួលបាននូវប្រយោជន៍សំខាន់ៗដែលនឹងអាចពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសសឹង្ហបុរី និងក្នុងតំបន់ទាំងមូលផង។ Tech.Pass ត្រូវបានគេដឹងថាមានលក្ខណៈខុសពីប័ណ្ណអនុញ្ញាតការងារធម្មតា ឬ Employment. Pass ហើយកម្មវិធីនេះនឹងផ្តល់ជូនមនុស្សតែ 500 នាក់ដំបូងដែលនឹងត្រូវធ្វើដំណើរមកដល់ប្រទេសសឹង្ហបុរី និងដាក់ពាក្យស្នើសុំប៉ុណ្ណោះ។
តើពាណិជ្ជករណាខ្លះដែលមានសិទ្ធិក្នុងការស្នើសុំ?
ក្នុងចំណោមលក្ខខណ្ឌ3ខាងក្រោមបុគ្គលនោះត្រូវមានយ៉ាងហោចណាស់2លក្ខខណ្ឌដើម្បីអាចស្នើសុំ Tech.Passបាន៖
1.ប្រាក់ខែចុងក្រោយរបស់គាត់យ៉ាងហោចណាស់ 20.000 ដុល្លារស៊ីងហ្គាពួរ ឬ 14.852 ដុល្លារអាមេរិក។
2.មានបទពិសោធយ៉ាងហោចណាស់ 5 ឆ្នាំ ក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយដែលមានទំហំទីផ្សារយ៉ាងហោចណាស់ 500 លានដុល្លារអាមេរិក ឬក៏ប្រមូលបានវិនិយោគយ៉ាងហោចណាស់ 30 លានដុល្លារអាមេរិក។
3.មានបទពិសោធយ៉ាងហោចណាស់ 5 ឆ្នាំក្នុងតំណែងជាអ្នកអភវិឌ្ឍក្រុមហ៊ុនបច្ចេកវិទ្យាដែលមានអ្នកប្រើប្រាស់ជាប្រចាំខែយ៉ាងហោចណាស់ 100.000 គណនេយ្យក្នុងមួយខែឬអាចរកបានប្រាក់ចំណូលចូលក្រុមហ៊ុន
យ៉ាងហោចណាស់ 100 លានដុល្លារអាមេរិក៕