ជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកជ្រុលទៅបុករថយន្តចតលើផ្លូវដាច់ ក ស្លាប់២នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជន២នាក់បានដាច់ ក ស្លាប់ជាប់គ្នាលេីម៉ូតូមួយគ្រឿង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាចេញពីផឹកស្រាក្រឡុកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉កពីក្រោយ ពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យឯករាជ្យ ប្រមាណ៣០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះទី១៖ មានឈ្មោះ តេង អាយុប្រហែល២០ឆ្នាំ មុខរបដឹកទឹកសុទ្ធ ស្នាក់នៅម្ដុំផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំនើតនៅខេត្តព្រៃវែង និង ទី២៖ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

បេីតាមសម្ដីមិត្តភ័ក្ត្ររបស់សពបានឲ្យថា មុនពេលកើតហេតុ យុវជនទាំង៣នាក់ខាងលេីបានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីម០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1C 3687 ជិះចេញពីផឹកស្រាក្រឡុកម្តុំកាណាឌីយ៉ា គោលបំណងត្រលប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉ក ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A 1534 ដែលចតលើចំណីផ្លូវមុខរោងចក្រពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដាច់ ក ស្លាប់២នាក់គរគ្នាលើម៉ូតូ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ភ្លាមៗនោះដែរតៃកុងរថយន្តហុីយ៉ាន់ដាយ ឃើញសភាពការណ៍មិនស្រួលបានបើករថយន្តចេញពីកន្លែងកើតហេតុបាន៣០០ម៉ែត្រ សង្ងំដេកក្នុងកាបីនរថយន្តធ្វើដូចជាមិនដឹងអ្វីកេីតឡេីង ។

ក្រោយហេតុការណ៍ សមត្ថកិច្ចមូលដ្ឋានបានដឹកតៃកុងរថយន្តខាងលេីយកទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាល ចោមចៅ១ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះទាំងពីរនាក់សមត្ថកិច្ចធ្វើកំណត់រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner