លោកអភិបាលស្រុកតាំងគោក៖ ទុក្ខលំបាករាស្រ្តជាទុក្ខលំបាកថ្នាក់ដឹកនាំ

កំពង់ធំ៖ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងព្រះតេជគុណ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន ព្រមទាំងសហការីបានអញ្ជើញ និងនិមន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន២៥គ្រួសារ នៅភូមិក្តីតាចិន ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះផងដែរលោកអភិបាលស្រុកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា លោកមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ។ លោកធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួមជាមួយនឹងរដ្ឋបាលស្រុកដើម្បីធ្វើសកម្មភាពមនុស្សធម៌ ដល់ជនក្រីក្រមួយចំនួននៅក្នុងស្រុកតាំងគោក។

លោអភិបាលក៏បានក្រើន រំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន “មិនឲ្យអ្នកម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ”។

បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបឲ្យយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ពុកម៉ែកបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលឲ្យបានជាប្រចាំ ។ ក្នុងឱកាសនោះផងដែរលោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ខ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner