អភិបាលខណ្ឌចំការមន អញ្ជេីញប្រកាសតែងតាំង អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង
ភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ជៀក ពិសិដ្ឋ ជាអនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារទួលទំពូង ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកប្រធាន-អនុប្រធាន-សមាជិក-សមាជិការគណៈកម្មការផ្សារទួលទំពូង នៅព្រឹកថ្ងៃសុក្រ ៥កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៧៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ជាមួយគ្នានោះ ដែរ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញេីរ អោយគណៈកម្មការផ្សារ ត្រូវយកចិត្តទុកបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជេីញចូលក្នុងផ្សារ ដោយត្រូវដាក់អាល់កុល និងវាស់កម្ដៅ អោយបានគ្រប់ច្រកចូលក្នុងផ្សារ និងសណ្ដាប់ធ្នាប់ជុំវិញផ្សារ។ បន្ទាប់មកលោកអភិបាលខណ្ឌ បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារ និងបានចែកម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕