​លោក​ ចូ ​បៃ​ដិ​ន​ ​ហៅ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ថា​ ​ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ហៅ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ថា​ ​ជា​ប្រធានាធិបតី​គ្មាន​ទំនួល​ខុសត្រូវ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ ​ដោយ​គិតតែ​ជុំវិញ​ការ​ខិតខំ​របស់​លោក​ ​ដើម្បី​ទាញ​ប​ញ្ច្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​នៅ​ពេល​ត្រូវ​បាន​អ្នកកាសែត​ម្នាក់​សួរ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អំពី​ការ​បន្លាយពេល​នៃ​ការ​អញ្ជើញ​របស់​សេតវិមាន​ ​ចំពោះ​ក្រុម​សមាជិកសភា​រដ្ឋ​មី​ឈីហ្គែ​ន​ ​ក្នុង​គោលបំណង​ ​ដើម្បី​ប​ញ្ច្រាស់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ ​ដែល​លោក​ ​បៃ​ដិ​ន​ ​ឈ្នះ​នោះ​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូប​នេះ​ ​បាន​យាយ​ថា​ ​មាន​សំណួរ​ជាច្រើន​សូម្បី​ថា​តើ​ទង្វើ​នេះ​ត្រឹមត្រូវតាម​ច្បាប់​ ​ឬ​អត់​ទៀត​ផង​ ​លោក​ថា​ ​ចំណាត់​ការ​នេះ​ ​គឺ​ “​គួរ​ឱ្យ​ស្អប់ខ្ពើម​ណាស់​” ​និង​ថា​ “​វា​ពិបាក​ក្នុង​ការ​ស្វែងយល់​ពី​របៀប​ដែល​បុរស​នេះ​គិត​” ​។​


​ទាក់ទិន​នឹង​ការ​បដិ​សេដ្ឋ​របស់​លោក​ ​ត្រាំ​ ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ដែរ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​ជនជាតិ​អាមេរិក​កំពុង​មើលឃើញ​ការ​គ្មាន​ទំនួល​ខុសត្រូវ​មិនគួរ​ឱ្យ​ជឿ​ ​ហើយ​បាន​ព្រមាន​ថា​ ​សារ​​​ដែល​បង្ក​ការ​បំផ្លាញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ជាហូរហែ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ពិភពលោក​ទាំងមូល​ ​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner