ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាការងារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១

ភ្នំពេញ៖​ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារចាំបាច់នានា សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័នមួយចំនួន។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីត្រៀមលក្ខណៈ និងពិភាក្សាលើការងារសំខាន់ៗដែលក្រុមការងារត្រូវរៀបចំ ក្នុងការឆ្លើយតបទៅនឹងប្រធានបទ និង បញ្ហាពាក់ព័ន្ធផ្សេងៗក្នុងកិច្ចប្រជុំខាងមុខនេះ ក៏ដូចជាក្នុងការបង្ហាញនូវលទ្ធផលសម្រេចបានកន្លងមក និងសកម្មភាពជាច្រើនដែលក្រុមការងារកំពុងតែអនុវត្តផងដែរ។

គួរជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១នេះ នឹងប្រព្រឹត្តឡើងតាមប្រព័ន្ធ online ចាប់ពីថ្ងៃទី២៥ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ ដោយ រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner