Rafael Nadal ឡើងទៅកាន់វគ្គ៤នាក់ចុងក្រោយ ពាន ATP Finals ឆ្នាំ២០២០
អត្ថបទដោយ៖
សារ៉ាន ទីងី
កីឡាករ Rafael Nadalបានឈានដល់វគ្គ៤នាក់ចុងក្រោយ ពាន ATP Finals ក្រោយយកឈ្នះម្ចាស់ជើងឯកឆ្នាំ២០១៩ Stefanos Tsitsipas ។
កីឡាករលំដាប់ទី២ ពិភពលោក សញ្ជាតិអេស្ប៉ាញ បានយកឈ្នះកីឡាករក្រិក Tsitsipas ក្នុងលទ្ធផល ៦-៤ ៤-៦ ៦-២ នៅទីក្រុងឡុង ។ កីឡាករវ័យ៣៤ គឺជាម្ចាស់ជើងឯក Grand Slam ២០ សម័យ នឹងប្រកួតជាមួយកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីលាន 0 2 Arena នាថ្ងៃសៅរ៍ស្អែកនេះ ។
Rafael Nadal បាននិយាយថា ការប្រកួតនេះ គឺអស្ចារ្យ ដៃគូប្រជែងក៏ស្វិតស្វាញ ខ្ញុំសង្ឃឹមថា ការប្រកួតបន្ទាប់ និងធ្វើបានល្អជាងនេះទៅទៀត ៕


សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។