IMF ប៉ាន់ស្មានថាសេដ្ឋកិច្ចសកលអាចនឹងធ្លាក់ចុះក្នុងកម្រិតមិនធ្លាប់មានរយៈពេល90ឆ្នាំចុងក្រោយនេះ

បរទេស ៖យោងតាមការសេចក្តីប្រកាសព្រមានសាជាថ្មីពីសំណាក់អង្គការមូលនិធីរូបិយបណ្ណអន្តរជាតិ IMF នៅសប្តាហ៍នេះបាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពិភពលោកនឹងទំនងជាបាត់បង់សន្ទុះដោយសារតែផ្ទុះរលកទី2នៃការរីករាលដាលកូវីដ19។

ប្រធានអង្គការ IMF លោកស្រី Kristalina Georgieva បាននិយាយផងដែរថា បណ្តាប្រទេសជាច្រើននឹងចាំបាច់ត្រូវការជំនួយ ដូចនេះលោកស្រីបានព្រមានថាពួកគេមិនគួរសម្រេចចិត្តចាកចេញពីកញ្ចប់ជំនួយឆាប់ៗពេកនោះទេក្នុងដំណាក់កាលពេលនេះ។

គួរឲ្យដឹងដែរថាយោងតាមការទស្សន៍ទាយរបស់ IMF បានបង្ហាញថា សេដ្ឋកិច្ចសកលនឹងអាចធ្លាក់ចុះទៅដល់ 4.4 ភាគរយសម្រាប់ឆ្នាំឆ្នាំ 2020 នេះគឺជាសន្ទស្សន៍ធ្លាក់ចុះដែលមិនធ្លាប់មានឡើយតាំងតែពីទសវត្សឆ្នាំ 1930 ប៉ុន្តែរំពឹងថានឹងអាចមានកំណើនមកវិញនៅឆ្នាំក្រោយជាមួយនឹងអត្រាកំណើន 5.2 ភាគរយទៅតាមតំបន់។

លើសពីនេះ IMF ក៏បានបញ្ជាក់ដែរថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងឡាយលើលោកនឹងនៅតែបន្តមានភាពយឺតយ៉ាវប្រសិនបើពួកគេនៅតែបន្តដាក់បម្រាមគម្លាតសង្គមយូរជាងការរំពឹងទុក ខណៈដែលមកដល់បច្ចុប្បន្ននេះមានប្រទេសមួយចំនួនប៉ុណ្ណោះដែលបានងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្តិចបន្តួចដូចជាអាមេរិក ជប៉ុន និងតំបន់អ៊ឺរ៉ុប ជាដើម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner