អាវុធហត្ថខណ្ឌដង្កោ២នាក់រងរបួសធ្ងន់ខណៈជិះម៉ូតូល្បាតត្រូវរថយន្តបុកពេញទំហឹង

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបេីករថយន្តព្រូសមួយគ្រឿងយ៉ាងលឿនជ្រុលបុកកម្លាំងអាវុធហត្ថខណ្ឌដង្កោ២នាក់កំពុងជិះម៉ូតូឌុបគ្នាល្បាតក្នុងមូលដ្ឋានបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ករណីនេះកេីតឡេីងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិចិ្ចកា ឆ្នាំ ២០២0 ស្ថិតនៅត្រង់ចំណុចផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាក TOYOTA PRIUS ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-6319 កបេីកបរមានឈ្មោះ ម៉ិច ណាន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មន្ត្រីរាជការស៉ីវិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានស្រុកកំណើត ភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ចំណែកម៉ូតូម៉ាក HONDA DEGREE ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AO-6880 អ្នកបើកបរមានឈ្មោះ ទ្រី ម៉េងស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោនឹងរួមដំណើរដោយឈ្មោះ ថោង សុផារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដង្កោ។

សមត្ថកិច្ចបន្ថែមថា មុនដំបូងកម្លាំងមូលដ្ឋាន អ/ហ ខណ្ឌដង្កោ បានធ្វើការចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ លុះមកដល់ចំណុចផ្លូវបេតុងបឹងតាម៉ាតភូមិខ្វា សង្កាត់ដង្កោ កម្លាំងបានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០១នាក់ រួមទាំងវត្ថុតាងនៅលើរម៉ងដែលជនសង្ស័យលួចបានយកមកសួរនាំនៅមូលដ្ឋាន អ/ហ ដង្កោ ពេលកំពុងធ្វើដំណើរមកដល់ចំណុចផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ក៏មានរថយន្ត០១គ្រឿងម៉ាក Toyota Prius ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ BG-6319 បានបើកបរក្នុងល្បឿនលឿនមកបុកក្រុមល្បាតពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។ ក្រោយបង្កគ្រោះថ្នាក់រួចរថយន្តមិនព្រមទទួលខុសត្រូវក៏បន្ថែមល្បឿនទៅមុខបន្តពេលនោះកម្លាំងក៏ធ្វើការដេញតាមរហូតដល់មុខក្រុមហ៊ុនស្រាបៀកម្ពុជាទើបឃាត់បានទាំងអ្នកបើកបរ និងរថយន្ត ។ បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner