គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានការបន្តរចនាសម្ព័ន្ធរៀបចំប្រាក់កម្ចីឡើងវិញដល់ឆ្នាំ2021
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Cambidia Microfinance Association CMA(ស៊ីអិមអេ) កំពុងអំពាវនាវឱ្យធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យសមាជិករបស់ខ្លួនបន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជនដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតVirusCovid-19 ដល់ឆ្នាំ2021 ។
ដោយយោងសេចក្តីប្រកាស (សេចក្តីណែនាំ) របស់ធនាគារជាតិនៃកម្ពុជា បានចេញនៅក្នុងខែមីនា ដែលមានសុពលភាពរហូតដល់ចុងខែធ្នូបានណែនាំឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់រៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់អតិថិជនឡើងវិញ ដើម្បីជួយឱ្យពួកគេរក្សាស្ថិរភាពហិរញ្ញវត្ថុ។
សេចក្តីប្រកាសបានបន្ថែមថាការពង្រីករចនាសម្ព័ន្ធនឹងជួយដល់សកម្មភាពសេដ្ឋកិច្ចនិងសម្រួលដល់ម្ចាស់បំណុល ដែលប្រឈមនឹងការថយចុះប្រាក់ចំណូលដ៏ច្រើនក្នុងការសងប្រាក់កម្ចីក្នុងកំឡុងពេលមានបញ្ហាសេដ្ឋកិច្ចដែលកំពុងបន្តគ្របដណ្តប់ដោយវីរុស Covid-19 ។

លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងរបស់ CMA បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ AMSថា ៖ «ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជន ដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត Virus Covid-19 របស់ធនាគារជាតិនៃកម្ពុជាបានចេញនៅក្នុងខែមីនា មានសុពលភាពត្រឹមចុងខែធ្នូឆ្នាំ2020 ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យយើងត្រូវការឱ្យធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យសមាជិកសមាគមបន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជនដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត VirusCovid-19 ដល់ឆ្នាំ2021»។
លោកបានមានប្រសាសន៍ថា ៖ « ជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់សមាជិករបស់យើងត្រូវបានទទួលរងនូវផលប៉ះពាល់ជាពិសេសនៅក្នុងត្រីមាសទី4 នេះនៅទូទាំងប្រទេសក៏ដូចជាឧប្បត្តិហេតុថ្ងៃទី3 ខែវិច្ឆិកាដែលបណ្តាលឱ្យមានការកើនឡើងនៃការរឹតត្បិតផ្នែកសង្គមការលុបចោលព្រឹត្តិការណ៍ និងការបិទអាជីវកម្មជាបណ្តោះអាសន្ន»។
លោក កាំង តុងងី ក៏បានបន្ថែមថា ៖ «ជាការឆ្លើយតបយើងទទួលបានចម្លើយតប ជាវិជ្ជមានពីធនាគារជាតិនៃកម្ពុជា និងទទួលបានការចេញសេចក្តីប្រកាសជាថ្មី ដែលអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់អតិថិជនឡើងវិញ ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2021 នឹងអនុញ្ញាតឱ្យរៀបចំ និងនិទានឡើងវិញបានរហូតដល់ 3 ដងដោយរក្សាចំណាត់ថ្នាក់ឥណទាននៅដដែលក្នុងអំឡុងពេលអនុគ្រោះនេះដល់អ្នកកំពុងរងផលប៉ះពាល់ដោយជំងឺរាតត្បាត ដែលត្រូវការជំនួយហិរញ្ញវត្ថុរបស់យើង » ។
យោងតាមទិន្នន័យផ្លូវការអ្នកដាក់ពាក្យសុំជាង 260,000 នាក់បានទទួលការយល់ព្រមក្នុងការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីរបស់ខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគិតត្រឹមខែតុលា។
អនុបាត NPL សម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលរួមទាំងធនាគារបានកើនឡើងពីខាងលើត្រឹមតែ 1% នៅដើមឆ្នាំនេះតួលេខ NPL បច្ចុប្បន្នមានចំនួនប្រហែល 2.5% ដោយសារមួយផ្នែកធំនៃវិធានការគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាដែលបានអនុវត្តកាលពីខែមីនា។ តួលេខនេះត្រូវបានគេចាត់ទុកថាជាសមាមាត្រ NPL ដែលមានសុខភាពល្អដោយស្តង់ដារពិភពលោក។
CMAសូមស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ធនាគារជាតិនៃកម្ពុជាក្នុងការពង្រីកគោលនយោបាយរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ។ គោលនយោបាយនេះផ្តល់នូវក្របខ័ណ្ឌច្បាប់ចាំបាច់សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងសេចក្តីណែនាំហិរញ្ញវត្ថុផ្សេងៗទៀតដើម្បីគាំទ្រដល់អតិថិជនរបស់ពួកគេដែលកំពុងរងផលប៉ះពាល់ដោយ Covid-19 ។
ក្នុងគ្រាលំបាកនេះ CMA បានធ្វើការឃ្លាំមើលយ៉ាងសកម្ម លើការអនុវត្តគោលនយោបាយ កែទម្រង់ប្រាក់កម្ចីក្នុងចំណោមសមាជិក103 របស់យើង រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ប្រតិបត្តិការឥណទានជនបទ និងធនាគារមួយចំនួន។
គិតត្រឹមថ្ងៃទី15 ខែវិច្ឆិកាឆ្នាំ2020 អតិថិជនចំនួន273,536 នាក់ (94%នៃសំណើសរុប)ត្រូវបានអនុម័តសម្រាប់ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីដែលមានទឹកប្រាក់សរុប 1.341លានដុល្លារអាមេរិក៕