កូវីដ១៩ផ្តាច់ជីវិតប្រធានាធិបតីប្រទេសមួយ នៅអាហ្វ្រិក
អត្ថបទដោយ៖
Kien Sereyvuth
លោកប្រធានាធិបតីប្រទេស ប៊ូរុនឌី បានស្លាប់ ដោយសារ វីរុស កូរ៉ូណា ឬ កូវិដ១៩ នេះបើយោង តាមក្រុមវេជ្ជសាស្ត្រនៅ មន្ទីរពេទ្យជាកន្លែងដែល លោកត្រូវបានបញ្ជូនទៅព្យាបាល។ យ៉ាងណាក្តី រដ្ឋាភិបាល របស់ប្រទេសនេះ បានប្រកាសពីមូលហេតុនៃការស្លាប់ របស់លោកប្រធានាធិបតី Pierre Nkurun ziza ថាបណ្ដាលមកពី គាំងបេះដូង ។ ប៉ុន្តែប្រភពពី វេជ្ជសាស្ត្រនៅឯមន្ទីរពេទ្យ Karusi ជាកន្លែងដែលលោកប្រធានា ធិបតីរូបនេះ បានស្លាប់នោះ បានបញ្ជាក់ថា ប្រធានាធិបតីមាន “បញ្ហាខាងផ្លូវដង្ហើមខ្លាំង” មុនពេលលោកស្លាប់ ។
សូមបញ្ជាក់ថា ប៊ូរុនឌី ជាប្រទេសមានប្រជាជនប្រមាណជាង១០លាននាក់ ស្ថិតនៅតំបន់អាហ្វ្រិកខាងកើត ៕


