ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យប្អូនប្រជាពលរដ្ឋបន្តចូលរួម ទប់ស្កាត់ការ ឆ្លង រាលដាល ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ខណៈកម្ពុជាមានអ្នក ឆ្លង២នាក់ថ្មី ទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អំពាវនាវឱ្យប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាល ជំងឺឆ្លងរលាកផ្លូវដង្ហើម កូវីដ-១៩ ខណៈកម្ពុជាបានរកឃើញមានអ្នកឆ្លង០២នាក់ថ្មីទៀតនោះ។
នៅលើផេកផ្លូវការ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លង រលាក ផ្លូវដង្ហើមកូវីដ-១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ បំផុតដែលគ្មានថ្នាំ ព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។
សម្ដេចតេជោបន្តថា ដូចយើងទាំងអស់គ្នាបាន ដឹង ហើយ ពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២នាក់ថ្មីទៀត ដែលបាន ធ្វើ ដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ហើយពេលនេះកំពុងព្យាបាលនឹងរស់នៅដាច់ដោយ ឡែកក្នុងមណ្ឌលព្យាបាលកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើល ស្រាល លើជំងឺកូវីដ-១៩ ឱ្យសោះ។
សម្ដេចតេជោនាយករដា្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថា តាមការ បញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លង រោគ កូវីដ-១៩ គឺបានកើនឡើង ៧,៤១០,៥១០នាក់ ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ ៤១៨,២៩៤ នាក់។ នៅសហរដ្ឋអាមេរិកគឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំង ប្រទេសចិនចំនួនអ្នកឆ្លងកូវីដ-១៩ថ្មី ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះគឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិន ក៏ជា សុខទុក្ខរបស់កម្ពុជាផងដែរ។
សម្ដេចតេជោបានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើ ប្រាស់ ម៉ាស់ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ហើយ កុំទៅ ទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។
សម្ដេចតេជោបានបន្ថែមថា ចំពោះទីកន្លែងសំខាន់ៗ មួយចំនួន ដូចជាការិ យាល័យធ្វើ ការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានា ត្រូវមានទឹកអាល់កុល ជែល នឹងម៉ាស់សម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ពីម្នាក់ ទៅម្នាក់។ ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ-១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

