ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភីវឌ្ឍន៍ជនបទ បានបញ្ជាគ្រឿងចក្របើកការដ្ឋានជួសជុលនិងកែលម្អផ្លូវ ជនបទក្រួសក្រហម ចំនួន៥ខ្សែ ប្រវែង៧៥គម.ក្នុងខេត្តបាត់ដំបង

កំណាត់ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ ដែលជាផ្លូវអាទិភាពក្នុងចំណោមផ្លូវជនបទចំនួន១៥ខ្សែជាង១០០គម.ដែលកំពុងទទួលរងការខូចខាតដោយសារតែទឹកជំនន់ទឹកភ្លៀងកន្លងមកនៅក្នុងខេត្តបាត់ដំបង ត្រូវបានបើកការដ្ឋានក្នុងការស្ថាបនា និងស្តារឡើងវិញជាបន្តបន្ទាប់ហើយ ដែលមានប្រវែងប្រមាណ៧៥គមនិងជាជំហានដំបូងដើម្បីឲ្យឆ្លើយតបតាមសំណូមពរតម្រូវការចាំបាច៎ របស់ ប្រជាពលរដ្ឋ ក៏ដូចជាអាធ្ញាធរខេត្តបាត់ដំបង ផងដែរ។

       នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន  រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលនិងស្តារឡើងវិញនូវផ្លូវក្រួសក្រហម ក្នុងឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានប្រវែងជាង១៤.គម កាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកាថ្មីៗនេះ ដោយមានវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញបញ្ជាគ្រឿងចក្រ ដើម្បីបើកការដ្ឋានស្ថាបនាផ្លូវក្ក្រួសក្រហមមួយខ្សែនេះ ដើម្បីជានិមិត្តរូបជំនួសផ្លូវក្រួសក្រហមចំនួន៤ខ្សែ នៅកន្លែងផ្សេងទៀតតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការស្ដារឡើងវិញជាបន្ទាន់ នូវកំណាត់ផ្លូវទាំងនោះ រួមទាំងសំណង់សិល្បៈការមួយចំនួនទាំង៥ខ្សែ និងជាអាទិភាពជំហានដំបូងដើម្បីធ្វើការជួសជុលផ្លូវទាំងនេះ ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរយ៉ាងខ្ខ្លាំងជាងគេ ហើយក៏ជាផ្លូវដែលជាតម្រូវការចាំបាច់និងជាកំណាត់ផ្លូវដែលបានតភ្ជាប់នូវផ្លូវដង្ហើមសេដ្ឋកិច្ចប្រទាក់ក្រឡាពីឃុំមួយទៅឃុំមួយ និងតភ្ជាប់ពីឃុំទៅកាន់ស្រុកដែលមានភូមិសាស្ត្រជាប់ព្រំប្រទល់ជាប់គ្នាផងដែរ។

       លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឲ្យផងដែរថា៖កំណាត់ផ្លូវជនបទ ដែលត្រូវបើកការដ្ឋានជួសជុលជំហានដំបូងមុនគេនេះ មានប្រវែង ប្រមាណ៧៥គម.ក្នុងចំណោមអាទិភាពផ្លូវជាលំដាប់លំដោយចំនួន១៦ខ្សែ និងប្រវែងសរុបជាង១០០គម.ដែលអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងនិងមន្ទីរផ្ទាល់បានលើកសំណើរស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទកន្លងទៅ ដោយសារតែផ្លូវជនបទទាំងនោះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ឆ្នាំ២០២០កន្លងមកនេះ។

      លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ កំណាត់ផ្លូវជនបទក្រាលក្រួសក្រហម ដែលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញបើកការដ្ឋានជួសជុល និង ធ្វើការស្តារនីតិសម្បទាឡើងវិញនេះរួមមាន៖ផ្លូវក្រាលក្រួសក្រហម នៅក្នុងឃុំកកោះ ស្រុកមោងឫស្សី មួយខ្សែប្រវែង១៤គម, ផ្លូវវត្តកំណប់ក្នុងស្រុកសង្កែ ប្រវែងជាង១៤គម, ផ្លូវឃុំដូនបា ក្នុងស្រុកគាស់ក្រឡប្រវែង១៦គម, ផ្លូវជនបទស្រុកកំរៀង ប្រវែង១៨គម និងផ្លូវក្រាលក្រួសក្រហម ឃុំស៊ុង ស្រុកសំឡូតប្រវែង ១៥គម។

      ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារឡើងវិញនិងជួលជុលផ្លូវក្រាលក្រួសក្រហមជានិមិត្តរូប ក្នុងការបើកការដ្ឋានផ្លូវក្រួសក្រហមចំនួន៥ខ្សែនៅក្នុងស្រុកទាំង៥ខាងលើក្នុងខេត្តបាត់ដំបង ឯកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា៖ផ្លូវមួយខ្សែនេះ គឺជាផ្លូវនៃគំរោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសក្នុងសហគមន៍អឺរុបផងដែរ និងជាគម្រោងសហប្រតិបត្តិការពីធនាគារKfWអាល្លឺម៉ង ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប(EU)ហើយនៅថ្ងៃខាងមុខអាចនិងចាក់ក្រាលកៅស៊ូប្រវែង១៥គម. ទៀតផង។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានជម្រុញដល់ក្រុមការងារដែលចុះអនុវត្តគម្រោងស្ថាបនាផ្លូវជនបទខាងលើ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដារកិច្ចសន្យាដើម្បីធានាដល់គុណភាពផ្លូវក្នុងការប្រើប្រាស់ ទៅថ្ងៃខាងមុខ។

      ក្នុងឱកាសបើកការដ្ឋានជួសជុលកែលម្អ និងធ្វើការស្តារឡើងវិញនូវកំណាត់ផ្លូវមួយខ្សែក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ទាំងប្រជាពលរដ្ឋទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមបើកការដ្ឋាននៅទីនោះ បានសម្តែងការត្រេកអរនិងដឹងគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងជួយស្តារផ្លូវដែលរងការខូចខាតដោយទឹកជំនន់កន្លងមកនេះ។ ក្នុងនោះ ឯកឧត្តម អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ជំនួសមុខអោយរដ្ឋបាលខេត្តបាត់ដំបងនិងជាតំណាងប្រជាពលរដ្ឋនៅទីនេះផ្ទាល់ បានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបង តាមរយៈការកែលម្អនិងធ្វើការជួសជុលជនបទ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមកនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ដល់អាជ្ញាធរមូលដ្ឋានគ្របលំដាប់ថ្នាក់និងប្រជាលរដ្ឋក្នុងមូលដ្ឋាន ដែលទទួលបាននិងប្រើប្រាស់ផ្លូវទាំងនេះ ចូលរួមថែរក្សាឲ្យបានគង់វង់យូរអង្វែង ទៅថ្ងៃខាងមុខ៕(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner