លោក Stan Collymore និយាយថា Liverpool ខ្លាំង ដោយសារតែក្លិបដ៏ទៃទៀតខ្សោយប៉ុណ្ណោះ

អត្ថបទដោយ៖
Kien Sereyvuth

លោក Collymore បានសរសេរនៅក្នុងការសែត The Mirror ថា៖ “ Liverpool គឺជាក្រុមដ៏ល្អមួយហើយពួកគេនឹងឈ្នះពានរង្វាន់ (Premier League ) ក្នុងរដូវកាលនេះ។ ខណៈពេលដែលខ្ញុំអបអរភាពជោគជ័យរបស់ក្លឹបចាស់របស់ខ្ញុំ ខ្ញុំក៏នឹងសោកស្តាយផងដែរ ព្រោះមិនមែនដោយសារតែក្រុមរបស់លោក Jurgen Klopp ល្អណាស់នោះទេ ក៏ព្រោះតែមានក្លិបផ្សេងទៀតដែលនៅជុំវិញពួកគេមិនល្អ”។

លោក Collymore បន្តរៀបរាប់ទៀតថា៖ “ភាពលេចធ្លោរបស់ Liverpool មិនមែនជាសញ្ញាមួយដែលបង្ហាញថា យើងបានឃើញក្រុមខ្លាំងដែលមិនធ្លាប់មាននោះទេ គឺនិយាយអំពីចំនួនក្លឹបដែលមានកម្រិតអាចស្មើរគ្នា ពីព្រោះពួកគេមានថវិកាយ៉ាងច្រើន ដែលជាអ្វីដែលធ្វើឱ្យក្លិបផ្សេងទៀតនៅក្នុងលីគមានផលវិបត្តិក្នុងការប្រកួតប្រជែង។

សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool នៅខ្វះត្រឹមតែ ៦ ពិន្ទុទៀតប៉ុណ្ណោះ នឹងក្លាយជាម្ចាស់ជើងឯកលើគនៃលីគកំពូលអង់គ្លេស (ក្របខណ្ឌ Premier League) ដោយបាត់បង់ត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះក្នុង ២៩ ប្រកួតនៅរដូវកាលនេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner