រថយន្ដហ៊ីយ៉ាន់ដាយ បុករះម៉ូតូ ២គ្រឿង រថយន្ដមួយគ្រឿង PassAppមួយគ្រឿង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ម៉ូតូ២គ្រឿង និង រថយន្ដមួយគ្រឿង រួមនិងPassApp មួយគ្រឿង ត្រូវរថយន្ដ ហ៊ីយ៉ាន់ដាយ បុករះពីក្រោយ ខណៈដែលកំពុងឈប់ចាំភ្លើងស្ដុបបណ្ដាលឲ្យរងរបួស និង រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ដុប បាគូ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងម៉ាក ហុងដាឌ្រីម បានឈប់មុខកង់បី(PassApp) ចំណែករថយ ន្ដម៉ាក LEXUS RX300 ឈប់ក្បែរកង់បី(PassApp) ស្រាប់តែកំពុងឈប់រង់ចាំភ្លើងស្ដុបក៏ត្រូវរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ បើកមកពីក្រោយបុករះបណ្ដាលឲ្យរងការខូចខាត និង រងរបួសយ៉ាងដំណំ ។ ភ្លាមៗនោះតៃកុងរថយន្ដបានចុះពីលើរថយន្ដរត់គចខ្លួនបាត់សម្រោលដោយបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចក៏ទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងរថយន្ដនិងម៉ូតូយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕  ដោយ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner