អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣៩ម៉ឺននាក់ និងជាសះស្បើយជិត៤១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៨លាន៩៨ម៉ឺន៥៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣៩ម៉ឺន៣ពាន់៥៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤០លាន៧៦ម៉ឺន៣ពាន់៩៥០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១២លាន៥៨ម៉ឺន៨ពាន់៦៦១នាក់ ស្លាប់ចំនួន២៦ម៉ឺន២ពាន់៦៩៦នាក់ និងជាសះស្បើយចំនួន៧លាន៤៥ម៉ឺន២ពាន់៥៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន១៤ម៉ឺន៣១២នាក់ ស្លាប់ចំនួន១៣ម៉ឺន៣ពាន់៧៧៣នាក់ និងជាសះស្បើយ៨លាន៥៦ម៉ឺន១ពាន់៤៤៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៧ម៉ឺន១ពាន់៤០១នាក់ ស្លាប់១៦ម៉ឺន៩ពាន់១៩៧នាក់ និងជាសះស្បើយ៥លាន៤៣ម៉ឺន២ពាន់៥០៥នាក់ ៕


