​ឥណ្ឌា​អះអាង​ថា​ ​រយៈពេល​០​២​ខែ​ទៀត​ ​ខ្លួន​នឹង​បញ្ចប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 តំ​ណាក់​កាល​ចុងក្រោយ

​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ឥណ្ឌា​ប្រកាស​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ក្នុង​តំ​ណាក់​កាល​ទី​ ​៣​ ​ដែល​ជា​តំ​ណាក់​កាល​ចុងក្រោយ​នោះ​ ​គឺ​នឹង​ចេញ​ជា​លទ្ធផល​យ៉ាង​យូរ​០​២​ខែ​ទៀត​ ​។​


​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ ​កំពុង​ប្រព្រឹត្តទៅ​ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុនរដ្ឋ​ឥណ្ឌា​ ​I​C​M​R ​និង​ក្រុមហ៊ុន​ឯកជន​ ​ប៉ា​រ៉ា​ត​ ​បាយ​អូ​ធិ​ច​ ​ដោយ​ក្រុមហ៊ុន​ទាំងពីរ​បាន​អះអាង​រួមគ្នា​ថា​ ​នៅ​រយៈ​យ៉ាង​ឆាប់​១​ខែ​ ​ឬ​យ៉ាង​យូរ​២​ខែ​ទៀត​ ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ឥណ្ឌា​ ​មានឈ្មោះ​ថា​ កូ​វ៉ា​ស៊ី​ន​ ​នឹង​ចេញ​លទ្ធផល​ ​។​


​ហើយ​បើ​សិន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ធ្វើ​តេ​ស្ត​លើ​អ្នកស្ម័គ្រចិត្ត​២​ម៉ឺន​៦​ពាន់​នាក់​ខាងលើ​នេះ​ទទួល​បាន​ជោគជ័យ​ ​នោះ​ឥណ្ឌា​រំពឹង​ថា​ ​នឹង​ធ្វើការ​ផលិត​ក្នុង​ទ្រង់​ ​ទ្រាយ​ធំ​ ​ហើយ​ចែកចាយ​ក្នុង​ប្រទេស​ខ្លួន​ជា​ចម្បង​ ​ដោយ​ផ្តោត​សំខាន់​លើ​មន្ត្រី​ដែល​បម្រើ​ការងារ​ផ្នែក​សុខាភិបាល​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ ​ដែល​ជា​អ្នកប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​ ​CO​V​I​D​-19 ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner