​មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ជំងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​ក្នុង​ទ្វីប​អឺរ៉ុប

ស្វីស​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ការ​ចម្លង​ជម្ងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នា​ដើម​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​បើសិនជា​រដ្ឋាភិបាល​អឺរ៉ុប​ទាំងអស់​បរាជ័យ​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ​ដើម្បី​ទប់​ស្កាត់​រលក​ទី​២​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ស្វីស​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ប្រេ ​សិត​ពិសេស​អង្គការ​ ​WHO​ ​លោក​ ​D​avid​ ​Nab​ar​ro ​លើកឡើង​ថា​ ​ពួកគេ​ (​អឺរ៉ុប​) ​បាន​ខកខាន​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ​កំឡុង​រដូវក្ដៅ​ ​បន្ទាប់ពី​ពួកគេ​អាច​គ្រប់គ្រង​រលក​ទីមួយ​បាន​ ​។​


​លោក​ ​D​avid​ ​Nab​ar​ro ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​បច្ចុប្បន្ន​ ​យើង​កំពុង​ប្រឈមមុខនឹង​រលក​ទី​២​ ​ដូច្នេះ​បើសិនជា​ពួកគេ​មិន​ចាត់វិធានការ​ចាំបាច់​ទេ​ ​នោះ​យើង​នឹងបាន​ឃើញ​រលក​ទី​៣​នៅដើម​ឆ្នាំក្រោយ​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner