ក្រុមហង្សក្រហម Liverpool បានយកឈ្នះ Leicester City ដោយគ្មានវត្តមានរបស់ Mohamed Salah កាលពីយប់មិញនៅ Premier League រដូលកាល ឆ្នាំ២០២០
ក្រុមហង្សក្រហម Liverpool កំពុងស្ថិតនៅពីក្រោយក្រុមកំពូលតារាង Premier League គឺ Tottenham Hotspur ក្រោយយកឈ្នះ Leicester City ក្នុងលទ្ធផល៣ទល់នឹង០ កាលពីយប់មិញនៅកីឡដ្ឋាន Anfield ។ ៣គ្រាប់របស់ហង្សក្រហម រកបានដោយកីឡាករ Jonny Evans នៅនាទី២១ គ្រាប់ទី២រកបានដោយកីឡាករ Diogo Jota នៅនាទី៤១ និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករ Roberto Firmino នៅនាទី៨៦ ។ ជ័យជំនះនេះបានធ្វើអោយក្រុមហង្សក្រហម Liverpool បង្កើតកំណត់ត្រាថ្មីនៃការប្រកួតលីកក្នុងស្រុកចំនួន ៦៤ ប្រកួតដោយមិនដែលចាញ់ ។

សូមបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool ឆ្លងកាត់៩ ប្រកួតឈ្នះ៦ ស្មើ២ ចាញ់១ មាន២០ពិន្ទុ ស្ថិតនៅលេខ២ក្នុងតារាង ខណៈ Tottenham Hotspur កំពុងស្ថិតនៅកំពូលតារាង Premier League ដោយឆ្លងកាត់៩ ប្រកួតឈ្នះ៦ ស្មើ២ ចាញ់១ មាន២០ពិន្ទុ ។ បន្ទាប់ពីប្រកួតនេះ ហង្សក្រហម នឹងត្រូវធ្វើដំណើរទៅជួប Brighton នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ។ ហើយសម្រាប់ការប្រកួតកាលពីយប់មិញ មិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Mohamed Salah នោះទេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 នៅប្រទេសអេហ្ស៊ីប ៕