ទិវាសប្តាហ៍សហគ្រិនភាពពិភពលោក ជាកម្លាំងចលករជំរុញកម្ពុជាទៅរកបច្ចេកវិទ្យាឌីជីថល
កម្ពុជាបានប្រារព្ធកម្មវិធីទិវាសប្តាហ៍សហគ្រិនសកលកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះតាមកិច្ចប្រជុំវីដេអូអនឡាញ ដែលបាននាំមកនូវអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សារកវិធី ដែលអាចជួយកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលចាំបាច់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានភាពរឹងមាំ។
តាមរយៈគំនិតសហគ្រិន ក្នុងកិច្ចការពាណិជ្ជកម្មនឹងជំរុញឱ្យមានការតភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យម ដែលនឹងក្លាយជាកម្លាំងចលករជួយជំរុញកម្ពុជាទៅរកបច្ចេកវិទ្យាឌីជីថល។
លោក ស៊ឹម ចាន់គីរីរ័ត្ន ក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា តាមទិន្នន័យសម្រាប់ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2020 ការចុះបញ្ជីជាមួយនឹងក្រសួងពាណិជ្ជកម្មមានដល់ទៅ 48,042 ដោយមិនគិតដល់ការចុះបញ្ជីតាមរយៈអនឡាញរបស់រាជរដ្ឋាភិបាល។ ប្រភពពីស្ថាប័ន Opencoporates.comដែលយើងទទួលបានទិន្នន័យនេះ មានការកើនឡើង 14.5 % ចេញពីទិន្នន័យឆ្នាំ 2019។ ក្នុងនោះ 75.63%គឺជាក្រុមហ៊ុនសហគ្រាសឯកជន និង 21.8 % គឺជាអាជីកម្មខ្នាតតូច។
យោងទៅលើទិន្នន័យ (Cambodia MSMEs Data) យើងមាន 513,759 នៃសហគ្រាសធុនតូច និងមធ្យម ដែលមាន 11.62 % ដែលមានពលកម្មច្រើនជាង 5 នាក់ឬច្រើនជាង។ គម្លាតហិរញ្ញវត្ថុមានប្រមាណ 7.7 ប៊ីលាននៃសហគ្រាសធុនតូច និងមធ្យមនៅឆ្នាំ 2019 មាន 60.329 % និងក្រុមហ៊ុនខ្នាតតូច (micro intities) មាន 39.68% ។

លោក ស៊ឹម ចាន់គិរីរ័ត្ន បានបញ្ជាក់ថា “ថ្មីៗនេះផ្អែកទៅលើរបាយការណ៍មួយរបស់ World bank យើងមានទិន្នន័យរបស់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកម្ពុជាឈរនៅលើលេខរៀង 123 ក្នុងចំណោម 180 ប្រទេសដែលតួលេខនេះនៅក្នុងតំបន់អាស៊ាន យើងនៅលើប្រទេសឡាវ និងភូមាតែប៉ុណ្ណោះ ឯប្រទេសសឹង្ហបុរីនៅលេខរៀងទី1 ដូច្នេះចំណាត់ថ្នាក់នេះគឺយើងនៅទាបនៅឡើយ។ បើយើងមើលទៅលើរចនាសម្ពន្ធឌីជីថល digital in frastructure យើងឃើញថា ខ្មែរមានការប្រើប្រាស់បណ្តាញអ៊ីនធឺណិតខ្ពស់បើប្រៀបធៀបជាសាធារណៈមាន 58% នៅក្នុងចំណាត់ថ្នាក់ទី 17 លើពិភពលោក ក្នុងកម្រិតការកើនលឿននៃអ្នកប្រើប្រាស់។ ចំណុចដែលចាប់អារម្មណ៍គឺយើងមាន ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទ ជាបណ្តាញសង្គមច្រើន”។
តាមរបាយការណ៍ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍ក្នុងឆ្នាំ 2018 មានតិចណូឡូស៊ីក្នុងការបង្កើតថ្មី Tech Startup ប្រហែលជា 300 ក្នុងនោះដែលមានសេវាកម្មឌីជីថល (digital service) និងដំណោះស្រាយនៅក្នុងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាប្រជាជនទូទៅ។ ដូច្នេះជាអាទិភាពរបស់រាជរដ្ឋាភិបាលដែលអាចជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា អាជីវកម្មឌីជីថលបង្កើតថ្មី និងសេវាកម្មផលិតថ្មីៗជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា និងនាវានុវត្តន៍សម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកផ្ដល់សេវាកម្ម SMEs។
តាមការសិក្សារបស់ក្រសួងសេដ្ឋកិច្ចកូរ៉េសម្រាប់អាស៊ានបូក3សេវារបស់ធនាគារដែលផ្ដល់ដោយធនាគារសម្រាប់បុគ្គលមាន 41% សេវារបស់ធនាគារដែលផ្ដល់ដល់អាជីវកម្ម្ 31% និង37%ផ្តល់ដល់កម្មវិធីធនាគារតាមទូរស័ព្ទដែលចំណុចទាំងនេះអាចឱ្យមនុស្សគ្រប់គ្រងបានក្នុងឧស្សាហកម្មបច្ចេកវិទ្យា៕