មិនដល់មួយ​ឆ្នាំ​ផង​! ​តន់​ ​ចន្ទ​សី​ម៉ា​ ​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​បាន​៦​៩​បទ​ ​និង​មាន​អ្នកមើល​៤​៤​១​លាន​ដង

​ភ្នំពេញ​ ​៖​ ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​បាន​បង្ហោះ​នូវ​រឿងរ៉ាវ​ដ៏​អស្ចារ្យ​មួយ​របស់​តារា​ចម្រៀង​ស្រី​ ​កញ្ញា​ ​តន់​ ​ច​័ន្ទ​សី​ម៉ា​ ​ខណៈ​មិនទាន់​បាន​មួយ​ឆ្នាំ​ផង​ ​កញ្ញា​ច្រៀង​បាន​៦​៩​បទ​ដែល​រៀបរាប់​ថា​ ​តន់​ ​ចន្ទ​សី​ម៉ា​ ​មាន​អ្នកមើល​សរុប​រហូតដល់​៤​៤​១​លាន​ដង​ ​។​


​វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​ ​ដែល​តារា​ចម្រៀង​វ័យក្មេង​ ​តន់​ ​ចន្ទ​សី​ម៉ា​ ​ប្រើ​ពេល​មិនដល់​មួយ​ឆ្នាំ​ផង​ ​អាច​បាន​លទ្ធផល​បែប​នេះ​ ​ភាព​ប្រែប្រួល​នៃ​សិល្បៈ​នៅ​ទសវត្សរ៍​ថ្មី​បាន​បញ្ជាក់ឲ្យឃើញថា​ ​ប្រជាប្រិយភាព​ពិត​របស់​តារា​ចម្រៀង​ ​គឺ​ស្ថិតនៅ​លើ​សមត្ថភាព​ ​ការ​តស៊ូ​ ​ការ​ព្យាយាម​ ​អត់ធ្មត់​ ​និង​អត្តចរិត​ល្អ​នៅ​ក្នុង​កា​ងារ​ ​។​ ​កញ្ញា​ ​តន់​ ​ចន្ទ​សី​ម៉ា​ ​ស្ទើរតែ​គ្មាន​ពេល​សម្រាប់​ខ្លួនឯង​សោះ​ ​គឺ​បាន​ផ្ដល់​អោយ​ការងារ​ស្ទើរតែ​ទាំងស្រុង​ ​ពិតជា​គួរ​អោយ​ស្ងើច​ស​សើ​រ​នូវ​ការ​ប្រឹងប្រែង​តស៊ូ​របស់​គាត់​ណាស់​ ​។​


​ជាមួយគ្នា​នោះ​ ​កញ្ញា​ ​តន់​ ​ចន្ទ​សី​ម៉ា​ ​ជា​សា​ម៉ី​ខ្លួន​ក៏បាន​ចែករំលែក​នូវ​រឿងរ៉ាវ​អស្ចារ្យ​នេះ​បន្ត​ ​ដែល​ភ្ជាប់​ដោយ​សំណេរ​ថ្លែង​អំណរគុណ​ដល់​មហាជន​ថា​ ​«​ខ្ញុំ​មានតែ​ម្រាមដៃ​១​០​សំពះ​អរគុណ​ពុក​ម៉ែ​បងប្អូន​ដែល​គាំទ្រ​នាងខ្ញុំ​ដោយ​ទឹកចិត្ត​ ​និង​បេះដូង​ ​អរគុណ​ថ្នាក់​ដឹកនាំ​ ​និង​ ​ក្រុម​ការងារ​ផលិតកម្ម​ ​G​a​lax​y​ N​a​vat​r​a​ ​ទាំងអស់​ផង​ដែរ​»​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner