Breaking News ៖ ទីបំផុត Trump ប្រកាសឲ្យចាប់ផ្តើមការផ្ទេរអំណាចតាមផ្លូវច្បាប់ហើយ
បរទេស ៖ ក្រោយការទទួលស្គាល់លទ្ធផលចុងក្រោយមួយនៅរដ្ឋ Michigan ដែលបានបង្ហាញថា លោក Biden
គឺនៅតែជាអ្នកទទួលជ័យជំនះដដែលនោះ វាបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រធានាធិបតីលោក
Trump។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានសរសេរថា ទីបំផុតលោក Trump បានប្រកាសទទួលយកការផ្ទេរអំណាចទៅតាមគោលការណ៍ច្បាប់ហើយទៅឲ្យលោក Bidenទាំងដែលប្រធានាធិបតីបច្ចុប្បន្នរូបនេះនៅតែប្រកាសថានឹងនៅតែបន្តប្រឆាំងទៅនឹងបរាជ័យលើកនេះក្តី។

ការិយាល័យទទួលបន្ទុកកិច្ចការងារសេវាកម្មទូទៅ ឬហៅកាត់ថា GSA បានប្រកាសថានេះគឺជាការទទួលស្គាល់ជ័យជំនះជាផ្លូវការរបស់លោក Joe Biden ហើយចាប់ពីការប្រកាសនេះរួចមក ប៉ង់តាហ្គោនក៏បាននិយាយថាខ្លួនក៏នឹងចាប់ផ្តើមផ្តល់ការគាំទ្រដល់ក្រុមការងាររបស់លោក Biden ក្នុងការផ្ទេរការងារប្រកបដោយវិជ្ជាជិវៈ និងតាមលំដាប់លំដោយបំផុត។
គួរឲ្យដឹងដែរថាមុននេះបន្តិច លោក Biden ធ្លាប់បានបង្ហើបហើយថារដ្ឋមន្ត្រីការបរទេសរបស់លោកគឺនឹងប្រគល់ទៅឲ្យលោកAnthony Blinken ខណៈដែលអតីតរដ្ឋមន្ត្រីការបរទេសលោក John Kerry នឹងត្រូវក្លាយជាប្រេសិតពិសេសទទួលបន្ទុកកិច្ចការងារប្រឆាំងនឹងបម្រើបម្រួលអាកាសធាតុហើយក្នុងនោះផងដែរលោកស្រី Janet Yellen គឺនឹងត្រៀមខ្លួនក្លាយទៅជាប្រធានរតនាគាជាតិជាស្ត្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕