​លោក​ ​ម៉ាក​ ​ផាក​ឃី​ន​សុ​ន​ ​ជា​ជនជាតិ​អង់គ្លេស​ ​ដែល​មាន​បទពិសោធន៍​ជិត​២​០​ឆ្នាំ​ ​ក្លាយ​ជានា​យក​ប្រតិបត្តិ​ថ្មី​របស់​សាលា​អន្តរជាតិ​ C​I​A​ ​FIRST

​ភ្នំពេញ​៖​ ​លោក​ ​ម៉ាក​ ​ផាក​ឃី​ន​សុ​ន​ ​មាន​ទីកន្លែង​កំណើត​នៅ​ចក្រភពអង់គ្លេស​ ​ហើយ​លោក​​​មាន​បទពិសោធន៍​ជិត​២​០​ឆ្នាំ​ ​ក្នុង​ការ​បង្កើត​ ​និង​គ្រប់គ្រង​សាលា​នៅ​ទ្វីបអាស៊ី​នោះ​ ​ត្រូវ​បាន​សាលា​អន្តរជាតិ​ ​ស៊ី​ ​អាយ​ អេ ហ្វឺ​ស​ត៍ ​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ចំពោះ​វត្តមាន​របស់​លោក​ ​ក្នុងនាម​ជានា​យក​ប្រតិបត្តិ​ថ្មី​របស់​សាលា​ ​។​

ថ្មីៗ​នេះ​ ​លោក​ ​ម៉ាក​ ​បាន​បម្រើ​ការងារ​ជានា​យក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន​មួយ​ ​ដែល​មាន​រួមបញ្ចូល​ ​សាលា​ចំនួន​៦​ ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ​ហើយ​មុន​ពេល​ ​បម្រើ​ការងារ​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​លោក​ ​ម៉ាក​ក៏​ធ្លាប់​បម្រើ​ ​ការងារ​នៅ​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​ផង​ដែរ​ដូចជា​៖​ ​សហ​ព័ន្ធ​អា​រ៉ាប់​រួម​ ​ឥណ្ឌា​ ​និង​បង់​ក្លា​ដែ​ស​ ​។​ ​សាលា​អន្តរជាតិ​ ​ស៊ី​ ​អាយ​ អេ ហ្វឺ​ស​ត៍ ​គឺជា​ស្ថាប័ន​អប់រំ​ឯកជន​ដ៏​ល្បី​មួយ​ ​ដែល​មាន​ទីតាំង​ដ៏​ធំ​ ​និង​ ​ទំនើប​នៅ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។​ ​ក្នុងរយៈពេល​១​៦​ឆ្នាំ​ ​នៃ​ការ​រីក​ចម្រើន​ឥតឈប់ឈរ​ ​សាលា​ ​អន្តរជាតិ​ ​ស៊ី​ ​អាយ​ ហ្វឺ​ស​ត៍ ​បាន​ក្លាយទៅជា​ស្ថាប័ន​អប់រំ​ឈាន​មុខ​មួយ​ ​ដែល​ផ្ដល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ជាមួយនឹង​តម្លៃ​សមរម្យ​សម្រាប់​មាតាបិតា​ ​និង​អ្នកអាណាព្យាបាល​សិស្ស​នៅ​កម្ពុជា​ ​។​ ​នៅ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​នេះ​ ​សាលា​អន្តរជាតិ​ ​ស៊ី​ ​អាយ​ អេ ហ្វឺ​ស​ត៍ ​បាន​បើកឲ្យ​ដំណើរការ​ ​ទីតាំង​សិក្សា​ដ៏​ទំនើប​ថ្មី​មួយទៀត​ ​នៅ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​ហើយ​បាន​ទទួល​សិស្ស​ឲ្យ​ចុះឈ្មោះ​ចូលរៀន​ ​យ៉ាង​ច្រើន​ផង​ដែរ​ ​។​ ​មិនតែប៉ុណ្ណោះ​ ​សាលា​អន្តរជាតិ​ ​ស៊ី​ ​អាយ​ អេ ហ្វឺ​ស​ត៍ ​នឹង​បើកឲ្យ​ដំណើរការ​ទីតាំង​សិក្សា​ ​ក​ម្រិ​ត​វិទ្យាល័យ​ថ្មី​មួយទៀត​ ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ​ ​ហើយដែល​ ​មាន​អាសយដ្ឋាន​នៅ​សង្កាត់​អូរ​បែក​ក្អម​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​។​

លោក​ ​ម៉ាក​ ​បាន​ថ្លែង​ថា​ ​«​ខ្ញុំ​ពិតជា​មាន​សេចក្ដីរំភើប​ ​និង​រីករាយ​ណាស់​ ​ដែល​បាន​មកកាន់​តួនាទី​ជា​ ​នាយក​ប្រតិបត្តិ​នេះ​ ​នៅ​ប្រទេស​កម្ពុជា​»​។​ ​លោក​បន្ដ​ថា​ ​«​ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ ​និង​មាន​ចក្ខុវិស័យ​ ​យ៉ាង​ច្បាស់លាស់​ក្នុង​ការចូលរួម​ ​ចំណែក​លើកស្ទួយ​ការអប់រំ​ចំណេះ​ទូទៅ​ (K-12) ​ដើម្បី​ផ្ដល់​នូវ​ការ​ ​អប់រំ​មួយ​ដែល​ ​មានគុណ​ភាព​ខ្ពស់​ដល់​សិស្សានុសិស្ស​របស់យើង​ ​កាន់តែ​ច្រើនឡើង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។​ ​លោក​បន្ត​ទៀត​ថា​ ​«​ខ្ញុំ​យល់ឃើញ​ថា​ ​ការអប់រំ​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​ ​បាន​និង​កំពុងតែ​មាន​ ​ការផ្លាស់ប្ដូរ​ឥតឈប់ឈរ​ ​ហើយ​បរិ​បទ​នៃ​ការ​រីក​រាលដាល​ ​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​រឹត​តែ​បាន​ពន្លឿន​ការផ្លាស់ប្ដូរ​ទាំងនោះ​បន្ថែម​ទៀត​»​ ​។​ ​លោក​ ​ម៉ាក​ ​បានឲ្យ​ដឹង​ថា​ ​អ្នក​ជំនាន់​ក្រោយ​របស់យើង​ ​កំពុង​ចម្រើន​វ័យ​ឡើង​ ​ក្នុង​ពិភពលោក​មួយ​ ​ដែល​មាន​ទំនាក់ទំនង​គ្នា​ ​ជាស​កល​ដោយ​ប្រើប្រាស់​ ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ដូច្នេះ​ហើយ​ពួកគេ​ ​ត្រូវការ​ជា​ ​ចាំបាច់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​និង​ការ​អភិវឌ្ឍ​បំណិន​ផ្សេងៗ​ ​ដើម្បី​ក្លាយទៅជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​ ​។​ ​ក្នុង​ន័យ​នេះ​ ​សាលា​ ​មាតាបិតា​ ​និង​អ្នកអាណាព្យាបាល​ទាំងអស់​ ​ត្រូវ​ចូលរួម​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ ​ដើម្បី​ការ​រីក​ចម្រើន​ ​និង​ភាព​ជោគជ័យ​របស់​សិស្សា នុ​សិស្ស​ ​និង​បុត្រ​ធីតា​របស់​ពួកគេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner