ជនសង្ស័យជាជនជាតិកូរ៉េ១០នាក់ លួចបើកល្បែង ស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតគ្មានច្បាប់ ត្រូវសមត្ថកិច្ច​ជំនាញឆ្មក់បង្ក្រាប

ភ្នំពេញ  ៖  កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានសហការណ៍ជាមួយកម្លាំង នាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ម៉ា ស៊ីថាវ អនុប្រធាននាយកដ្ឋាន និងមាន ការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង១០និង០០នាទី  ថ្ងៃទី២៣  ខែវិច្ឆិកា  ឆ្នាំ ២០២០ បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតគ្មានច្បាប់ចំនួន ០២ទីតាំង ៖ 
ទីតាំងទី១ ៖ នៅចំណុចផ្ទះលេខ៨៨ (គំរោងទី៤បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ភេទប្រុស ជនជាតិកូរ៉េ និងដកហូតវត្ថុតាង ៖ ទូរស័ព្ទដៃ០៦គ្រឿង,ទូរស័ព្ទ លើតុ០១គ្រឿង, សៀវភៅធនាគារ KB០១ក្បាល, សៀវភៅធនាគារIKB ០១ក្បាល, លិខិតឆ្លងដែន ០១ក្បាល, វ៉ាលី០២, កុំព្យូទ័រលើតុ០៣គ្រឿង, កុំព្យូទ័រយួដៃ០២គ្រឿង, ម៉ូនីទ័រ០៥គ្រឿង, កាត Piopet Resort Casino ០១,បណ្ណធនាគារ កាណាឌីយ៉ាចំនួន០១,USB ពណ៌ក្រហម -ខ្មៅ០១, រថយន្ត០១គ្រឿង Lexus RX-៣៣០ ពណ៌ទឹកប្រាក់ ផ្លាក លេខ កណ្តាល ២B-៥៥៩៣ និងសំភារៈ មួយចំនួនទៀត។
ទីតាំងទី២ ៖ នៅចំណុចផ្ទះលេខ១៤ (គំរោងទី១០បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ភេទប្រុស ជនជាតិកូរ៉េ និងដកហូតវត្ថុតាង ៖ វ៉ាលីពណ៌ខ្មៅ០១, កុំព្យូទ័រ០១គ្រឿង, កាត០១ និងលិខិតឆ្លងដែន០៨ក្បាល។ បច្ចប្បន្ន ជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner