ក្នុងខែសីហា ឆ្នាំ២០២០នេះ វិបត្តិកូវីដ១៩ធ្វើអោយអត្រាប្រជាជនគ្មានការងារធ្វើនៅឥណ្ឌូនេស៊ីកើនឡើង២.៦៧លាននាក់
ឥណ្ឌូនេស៊ី៖ សារព័ត៌មានស៊ីនហួរចុះផ្សាយថា អត្រាពលរដ្ឋគ្មានការងារធ្វើ នៅឥណ្ឌូនេស៊ី កើនឡើង២.៦៧លាននាក់ ដោយសារតែការរាតត្បាតនៃជម្ងឺ Covid-19 កើនដល់៩.៧៧លាននាក់នៅក្នុងខែសីហាឆ្នាំនេះ ឬក៏ពី៥.២៣ភាគរយ ដល់៧.០៧ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២០នេះ ។
បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី Sri Mulyani Indrawati ការកើនឡើងអត្រាប្រជាជនគ្មានការងារធ្វើនេះ នឹងមានផលប៉ះពាល់ដល់ការកាត់បន្ថយអត្រាសុខុមាលភាពរបស់ប្រជាជន ប៉ុន្តែជំនួយសង្គមពីរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហាមួយនេះ ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា អត្រាសុខុមាលភាពថយចុះ បានឆ្លុះបញ្ចាំងតាមរយៈមានប្រជាជនកាន់តែច្រើន បានផ្លាស់ប្តូរការងាររបស់ពួកគេ ពីវិស័យស្របច្បាប់ ទៅវិស័យមិនស្របច្បាប់ ៕


