លោកឌី រ័ត្នខេមរុណ ចុះសម្របសំរួលប្រជាពលរដ្ឋមកតវ៉ាដីធ្លី មកពីខេត្តព្រះវិហារ ក្នុងករណីជម្លោះជាមួយក្រុមហ៊ុន មេត្រីភាព កំពុងស្នាក់នៅវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ
ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ បានចុះសំរបសំរួលជាមួយប្រជាពលរដ្ឋមកតវ៉ាដីធ្លី ដែរបាននាំគ្នាមកពីខេត្តព្រះវិហារ ក្នុងករណីជម្លោះជាមួយក្រុមហ៊ុន មេត្រីភាព ដែរកំពង់ស្នាក់នៅ វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ស្ថិតនៅក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
– ក្នុងនោះដែរមានប្រជាពលរដ្ឋ ចំនួនប្រហែល ៥០ នាក់តំណាងឲ្យ ៦០០ គ្រួសារ មកពី ភូមិថ្មី
ភូមិរស្មី ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន (មេត្រីភាព) ផ្ទៃដីសរុប ៣០២៥ ហិកតា ។
បានមកឈប់ សំរាកចំាគ្នានៅក្នុង
វត្តស្ទឹងមានជ័យ ។
– មធ្យោបាយធ្វើដំណើរ÷
រថយន្តតូរីសចំនួន ០២គ្រឿង។
– គោលបំណង ទៅដាក់ញត្តិនៅខុទ្ទកាល័យសម្ដេច និង ក្រសួងដែនដី ដើម្បីជួយ អន្តរាគមន៍ជូនពួកគាត់ ។
– ក្នុងការសំរបសំរួលជូនបងប្អូន ប្រជាពលរដ្ឋដែរមកពីព្រះវិហារ ដែរមានចំនួន ៥០នាក់ តំណាងអោយ ៦០០គ្រួសារ ក៌ទទួលបាន ម៉ាស់សំរាប់ការពារទុបស្កាត់ជំងឺ កូវីដ -១៩ ម្នាក់មួយផងដែរ ៕




