សមត្ថកិច្ចឃាត់ខ្លួនក្រុមអនាធិបតេយ្យ ដែលប្រើអំពើហិង្សាលើកម្លាំងកងរាជអាវុធស្រុកព្រៃនប់ ក្រុងកំពង់សោម
ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ ២០២០ វេលាម៉ោង០៤:៣០ នៅក្នុងភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីផ្ទុះហឹង្សារវាងក្រុមអនាធិតេយ្យជាមួយកងកម្លាំង ប៉េអ៊ឹម ស្រុកព្រៃនប់។ករណីផ្ទុះហឹង្សានេះកើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានការរំលោភបំពានដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមអនាធិបតេយ្យ ដោយមានការវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួនដោយមិនខ្វល់ពីការធ្វើរបងនេះចំដីរបស់នរណាទាំងអស់ដែលសម្តែងចេញមកជាចរឹតប្លន់ ព្រមទាំងបានបង្ករឲ្យទៅជាភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដូច្នេះហើយទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជារឲ្យខាងកងកម្លាំងប៉េអ៊ឹមស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ តែការចុះអន្តរាគមន៍របស់កងកម្លាំងប៉េអ៊ឹម ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំងប៉េអ៊ឹម ហើយបានប្រើហឹង្សា មកលើកងកម្លាំងដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ យ៉ាងឃោរឃៅ ក្នុងនោះមានប៉េអ៊ឹមម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃដោយការកាប់និងកាំបិតផ្គាក់។ក្នុងករណីផ្ទុះហឹង្សានោះ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើកាំបិតផ្គាក់កាប់មកលើប៉េអ៊ឹម បង្កឲ្យរងរបួសដៃធ្ងន់ធ្ងរ។បើតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងសំណង់។ក្រោយមកធ្វើសំណង់នៅចំណុចក្រោយវត្តអូរត្រេះ ប្រហែល១ខែជាង ដោយឈ្មោះ ភឿន បានហៅខ្លួនមកធ្វើសំណង់ មានគ្នា៤នាក់៖
១ ឈ្មោះ ភឿន រី ភេទប្រុស
២ ឈ្មោះ ថា និត ភេទស្រី
៣ ឈ្មោះ សា រឿន ភេទស្រី
៤ ឈ្មោះ សាយ ភេទប្រុស. ធ្វើការឲ្យឈ្មោះ ថន (ឧកញ្ញ៉ា) ជាអ្នកជួលឲ្យធ្វើរបងថ្ម។
គួរបញ្ជាក់ថា៖ ជនទាំងអស់នេះ កន្លងមកតែតែងបង្កភាព អនាធិបតេយ្យខ្លាំងក្លាបំផុត ដោយមានការដុតកង់ឡាន វៃកំទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ នៃក្នុងភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ផងដែរ ៕. ជាចុងក្រោយប្រជាពលរដ្ឋនៅភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ សូមថ្លែងអំណរគុណដល់ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ និងលោកអភិបាលស្រុកព្រៃនប់ ដែល មានចំណាត់ការទាន់វេលា ចុះបង្រ្កាប ជនអនាមិកទាំងអស់នេះ ដែលកន្លងមកតែតែងបង្កភាព ភ័យខ្លាច អុកឡុក និងអនាធិបតេយ្យខ្លាំងក្លាបំផុត ដោយមានការដុតកង់ឡាន វៃកំទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ នៃក្នុងភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ផងដែរ ៕






