នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥៥  ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង៣នាក់ខាងលេីរួមមាន៖ ទី១ ឈ្មោះ រិន ចន្ថា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ឈុន បូណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ នឿន ផានិត ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅ ភូមិទួលចាន់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតក្រាមសថ្លា ០១កញ្ចប់តូច។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner