រថយន្តស្ទូចបេីកឡើងស្ពានព្រះមុនីវង្ស ស្រាប់តែរលត់ម៉ាស៊ីនថយក្រោយទៅបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រេីនកំណាត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់បានពាក់កណ្ដាលស្ពាន ក៏រលត់ម៉ាស៊ីរអិលថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់ ឯរថយន្តបង្កបានធ្លាក់ចូលសួនសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃអង្គា ទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បេីតាមសម្ដីតៃកុងរថយន្តបង្កបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តស្ទូច ពាក់ស្លាកលេខភ្នំពេញ3F-3064 ចេញពីក្នុងបុរីមួយកន្លែងក្បែរផ្លូវជាតិលេខ១ គោលបំណងឆ្ពោះទៅព្រែកលៀបដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកើតទៅលិច ខណៈបានឡើងស្ពានព្រះមុនីវង្សចាស់ដល់ពាក់កណ្ដាលស្ពាន ក៏បានរលត់ម៉ាស៊ីន ហេីយគាត់ជាន់ហ្វាំងដែរតែមិនស៊ីបណ្ដាលរអិលថយក្រោយបុករះបង្កាន់ដៃស្ពានបាក់៣កំណាត់ តែសំណាងល្អគ្មានអ្នកណាម្នាក់រងរបួសនោះឡេីយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ឲ្យមកធ្វេីកំណត់ហេតុ និងវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យភាគីទាំង២ចូលខ្លួនមកដោះស្រាយតាមច្បាប ៕ ដោយ ៖ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner