បុរសម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ ត្រូវរថយន្តម៉ាក KIA បុកចំពីមុខពេញទំហឹង រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសដៅ ចរាចរណ៍ក្នុងល្បឿនលឿន ត្រូវរថយន្តម៉ាក KIA មួយគ្រឿងមកបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Suzuki Smash Revo ពណ៍ក្រហម ពាក់ស្លាកលេខ កណ្ដាល 1G-5520 ធ្វេីដំណេីរពីត្បូងទៅជេីង បញ្ច្រាស់ទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែ ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-1823 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹងយកទៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចទីតាំងខាងលេី និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner