ក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំជាមួយតំណាងស្ថានបេសកកម្មការទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំជាមួយតំណាងស្ថានបេសកកម្មការទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកបច្ចុប្បន្នភាពនៃស្ថានភាពកូវីដ១៩ នៅកម្ពុជា ជាពិសេសការដាក់ចេញនូវវិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារ ទប់ស្កាត់ការរាតត្បាតរលកទី២នៃជំងឺកូវីដ១៩ ក៏ដូចជាស្នើសុំកិច្ចសហការ របស់បណ្ដាប្រទេសជាមិត្តទាំងអស់តាមរយៈស្ថានទូត និងស្ថានបេសកកម្មការទូតនៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕





