រកឃើញ ៤ក្រុមបានឡើងវគ្គ១៦ក្រុមចុងក្រោយ Champions League សម្រាប់រដូវកាល២០២០
អត្ថបទដោយ៖
សារ៉ាន ទីងី
សម្រាប់ការប្រកួតក្នុងពូល E ក្រុមតោខៀវ Chelsea បានយកឈ្នះ Rennes ២-១ ខណៈ Sevilla យកឈ្នះ FC Krasnodar ២-១ ចំណែកការប្រកួតប្រកួតក្នុងពូលG ក្រុមសេះបង្កង់ Juventus បានយកឈ្នះ Ferencvaros ២-១ និងក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ Dynamo Kyiv ៤-០ កាលពីយប់មិញ ។ ជ័យជំនះកាលពីយប់មិននេះបានធ្វើអោយក្រុម Barcelona, Juventus, Sevilla និង Chelsea ឡើងទៅកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយនៅពានរង្វាន់ Champions League រដូវកាលឆ្នាំ២០២០ ។

សូមបញ្ជាក់ថា ក្រុមអ្នកមានបុណ្យ Barcelona ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ ខណៈ Juventus ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ ។ ចំណែកតោខៀវ Chelsea ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ និង Sevilla ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ស្មើ១ មាន១០ពិន្ទុ ដូចគ្នា ៕
TURIN, ITALY – NOVEMBER 24: Cristiano Ronaldo of Juventus F.C. high fives team mate Alex Sandro of Juventus F.C. whilst celebrating scoring their team’s first goal during the UEFA Champions League Group G stage match between Juventus and Ferencvaros Budapest at Allianz Stadium on November 24, 2020 in Turin, Italy. Sporting stadiums around Italy remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Valerio Pennicino/Getty Images)
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។