Haaland បន្តរកគ្រាប់បាល់អោយ Dortmund បំបែកកំណត់ត្រា Ronaldo និង Zidane នៅ Champions League
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុម Dortmund យកឈ្នះ Club Brugge ក្នុងក្រុមF ដោយលទ្ធផល ៣-០ នៅ Champions League ខណៈខ្សែប្រយុទ្ធ Erling Haaland បន្ដរកគ្រាប់បាល់បាន ២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយ Jadon Sancho កាលពីយប់មិញជួយ ។
បើក្រឡេកមើលស្ថិតិរបស់ខ្សែប្រយុទ្ធ Borussia Dortmund វ័យ២០ឆ្នាំ Haaland បន្ថែម២គ្រាប់ កាលពីយប់មិញបានធ្វើឱ្យគេរកគ្រាប់បាល់បានរហូតដល់១៦គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម១២ប្រកួតក្នុងពានរង្វាន់ Champions League ។ លើសវីរបុរសប្រេស៊ីល Ronaldo និង Zidane ដែលរកបានត្រឹមតែ១៤គ្រាប់ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ឆ្លងកាត់៤ប្រកួតឈ្នះ៣ ចាញ់១មាន៩ពិន្ទុ ។សម្រាប់ប្រកួតបន្ទាប់ Dortmund និងត្រូវជួប Petersburg នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅ Champions League ក្រុមF ៕


សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។