រថយន្តជាច្រេីនគ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តតូយូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវទៅបុកចំហៀង រថយន្តតូរីសពេញទំហឹង បណ្ដាលឲ្យរថយន្តតូរីសរេចង្កូតឡើងលើសួនចែកទ្រូងផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមធ្លាក់ទៅផ្លូវម្ខាងទៀតបន្តទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2AW.3489 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បាន បត់ឆ្វេងដៃទៅផ្លូវ ២៨គ្រួសារ ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំហៀងរថយន្តតូរីស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-5909 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចំផ្នែកខាងឆ្វេងខាងក្រោយរថយន្តតូរីស ពេញទំហឹងបណ្ដាលឲ្យរថយន្តតូរីស រេចង្កូតឡើងលើសួនចែកទ្រូងផ្លូវបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើមធ្លាក់អំពូលភ្លើងចុះក្រោម រួចធ្លាក់ទៅផ្លូវ ម្ខាងទៀតបន្តទៅបុករថយន្តប្រភេទដឹកទំនិញធុនធំមួយគ្រឿងម៉ាក FUSO ក្បាលពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ3E-2637បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវភ្នំពេញហាណូយ បញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងផ្នែកខាងមុខខាងឆ្វេងបណ្តាលផ្ទប់ជាប់ទៅមុខ លែងរួច។ ចំណែករថយន្តទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍នេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner