រថយន្ដធុនធំដឹកជ្រូកមួយគ្រឿងរេចង្កូតឡើងឃឿនផ្លូវ ទៅបុកធ្លុះរបងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដធុនធំដឹកជ្រូកមួយគ្រឿង រេចង្កូតឡើងឃឿនផ្លូវអូសជាង៥០ម៉ែត្រ រួចក៏ជ្រុលទៅមុខបុកធ្លុះរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមាននណាម្នាក់រងរបួសនោះឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ ០០នាទីឈានចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញរថយន្ដធនធំដឹកជ្រូកមួយគ្រឿងក្បាលពណ៌សរ ដែលបានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលនោះមិនដឹងថាកៃកុងរថយន្ដងោក ឬក៏មានបញ្ហាបច្ចេកទេសរថយន្ដយ៉ាងណានោះទេ ក៏រេចង្កូតមកបុកឃឿនផ្លូវអូសជាង៥០ម៉ែត្ររួចក៏ជ្រុលទៅបុក និងរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យធ្លុះ និងរងការខូចខាតសម្ភារះមួយចំនួនទៀតផង។ ចំណែកឯតៃកុងវិញក៏បានទាក់ទងទៅខាងក្រុមហ៊ុន ឲ្យជួយដោះស្រាយជាមួយម្ចាស់ផ្ទះទៅលើការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់កន្លែងកើតហេតុបានទាក់ទងខាងជំនាញចរាចរណ៍ រវាស់ធ្វើការវាសវែងយករថយន្ដបង្កទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯម្ចាស់រថយន្ដដែលបង្ក ក៏ដូចជាអ្នកដំណាងក្រុមហ៊ុនរង់ចាំដោះស្រាយទៅលើការខូចខាត និងម្ចាស់ផ្ទះនៅពេលក្រោយ៕ធ.ដ

ដោយ៖ ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner