ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅស្រុករលាប្អៀរ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ ២០គ្រួសារ ដែលជួបការលំបាកបានទទួលអំណោយរាជរដ្ឋាភិបាល ដោយផ្ទាល់ដៃពីប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងអាជ្ញាធអភិបាលស្រុករលាប្អៀរ និងអាជ្ញាធរឃុំភូមិបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន២០គ្រួសារនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ថោង ចំរើន បានអោយដឹងថាៈ ដោយសារជំងឺកូវីដ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អំណោយ ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ២០គ្រួសារ នាពេលនេះមានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ ក្រម៉ា១។ មន្រ្តីសង្គមកិច្ចខេត្តបានឧបត្ថម្ភ ទឹកដោះគោ ទឹកផ្លែឈើ និងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានឧបត្ថម្ភថវិកាក្នុងមួយៗគ្រួសារ៥ម៉ឺនរៀល។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែបានខ្វាយខ្វល់យកចិត្តទុកដាក់គិតគូអំពីសុខមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ទូទាំងប្រទេសដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ឯកឧត្តមបណ្ឌិតបានអំពាវនាវ ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់  ត្រូវបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ ការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ដោយមានអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ។នឹកនៅថ្ងៃទី ១៥ មិថុនា២០២០ នេះផងដែរអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តលោកជំទាវ ឈឹម ស្រីមុំ អមដំណើរដោយអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តលោកជំទាវ ប៊ន សុភី បាននាំយកអំណោយទៅចែកជូនគ្រួសារទីទាល់ក្រ និងជនចាស់ជរាគ្មានទីពឹង ១០គ្រួសារ នៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុង និងខេត្តកំពង់ឆ្នាំង។ អំណោយដែលបាននាំយកទៅជូននៅក្នុងថ្ងៃនេះផងដែរ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូក្រាមត្រីខ ១០កំប៉ុង ឃិត១ កញ្ចប់មានមួយក្រមា ១សារុង ១ និងថវិកា ២ម៉ឺនរៀលផងដែរ ៕ ដោយសុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner