វីរ:បុរសបាល់ទាត់អារហ្សង់ទីន Diego Maradona បានស្លាប់ដោយជម្ងឺគាំងបេះដូង

អត្ថបទដោយ៖
សារ៉ាន ទីងី

វីរ:បុរសបាល់ទាត់អារហ្សង់ទីន Diego Maradona បានស្លាប់ដោយជម្ងឺគាំងបេះដូង នៅអាយុ៦០ឆ្នាំ នៅផ្ទះរបស់គាត់កាលពីថ្ងៃពុធ ក្រោយចេញពីមន្ទីរពេទ្យវះកាត់ដោយសារចេញឈាមក្នុងខួរក្បាល។ Maradona បានចាកលោក ដោយបន្សល់ទុកនូវកូនចំនួន៥នាក់ពីស្រី៤នាក់ផ្សេងគ្នា រួមនិងភរិយាក្មេងម្នាក់Claudia Villafane ដែលទើបនិងមានអាយុ២០ឆ្នាំប៉ុណ្ណោះ។
សូមបញ្ជាក់ថា Maradona បានជួយអោយអារហ្សង់ទីនបានទទួលពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ១៩៨៦ដោយបានយកឈ្នះអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដោយយកដៃវ៉ៃបញ្ចូលទី

ទាក់ទងនឹងមរណភាពរបស់វីរ:បាល់ទាត់អាហ្សង់ទីន លោកប្រធានាធិបតីអារហ្សង់ទីន Alberto Fernandez បានប្រកាសកាន់ទុក្ខចំនួន៣ថ្ងៃនិងបានសរសេរនៅក្នុង Twitter ថាៈ«អ្នកបាននាំយើងទៅដល់កំពូលពិភពលោក បានធ្វើអោយយើងសប្បាយរីករាយសម្បើមណាស់។អ្នកពិសេសអស្ចារ្យជាងគេ។អរគុណដែលមានរូបអ្នក Diego យើងនឹងនឹករូបអ្នកអស់មួយជីវិត» ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner