ឆេះរោងម៉ាសុីនកិនស្រូវ មួយកន្លែងក្នុងខណ្ឌដង្កោ ផ្អេីលដល់សមត្ថកិច្ចរាជធានីនិងខេត្តកណ្ដាលចុះអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ រោងម៉ាសុីនកិនស្រូវដ៏ធំមួយកន្លែងជាប់ផ្លូវជាតិលេខ២ ស្ថិតភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបង្ក សង្គ្រោះពន្លត់អគ្គិភ័យរាជធានី និងខេត្តកណ្ដាល ចុះមកអន្តរាគមន៍ កាលពីវេលា ម៉ោង ៩៖១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងឈ្មោះ : ប៊ុន សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ : សម្ងួតស្រូវ។

  • មូលហេតុ : ភ្លើងចង្ក្រានសម្ងួតខ្ទាតចំសំបកបាវចាស់ៗ ដោយទីតាំងខាងលេីគឺជាប្រភេទសំណង់ៈ ឃ្លាំងថ្ម ប្រក់ស័ង្កសី (ទំហំ ៤០ម៉ែត្រx ៧០ម៉ែត្រ )។ ហេីយសម្ភារៈ ខូចខាត : រោងដាក់សំបកបាវទំហំ៣ម៉ែត្រ x២០ ម៉ែត្រ។ សមត្ថកិច្ចបានបន្ថែមថា ករណីខាងលេីនេះពុំមានមនុស្សរងរបួស ឬស្លាប់ នោះទេ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿងរួមមាន ៖
  • រថយន្តការិ. អគ្គិភ័យ : ចំនួន ០៨គ្រឿង ។
  • រថយន្តស្នងការខេត្ដកណ្ដាល : ចំនួន ០៣គ្រឿង ។
  • រថយន្តអគ្គិភ័យរបស់ស្រាបៀកម្ពុជាចំនួន ០១គ្រឿង ដោយពន្លត់ចប់ : នៅម៉ោង ៩៖៥៣នាទី នាថ្ងៃខែឆ្នាំដដែល ៕ ដោយ៖ ភារ៉ា និងឆៃហួត
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner