អគ្គលេខាធិការ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត អះអាងថា ការប្រកួតជើងឯក ឆ្នាំ២០២០នេះ អត្តពលិកចូលរួមប្រជុំដោយជើងខ្លាំង

ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកឆ្នាំថ្នាក់ជាតិ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បានដំណើរការប្រកួតជាផ្លូវការ នៅលើទីលានអត្តពលកម្ម ក្នុងពហុកីឡាដ្ឋានជាតិ ។


លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រ បានបញ្ជាក់ប្រាប់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ ដែលបានដំណើរការប្រកួតផ្លូវការ នាព្រឹកមិញនេះ គឺមានក្លិបនិងសមាគមន៍ចូលរួមប្រកួតចំនួន១៨ ក្នុងនោះមានសមាគមន៍កីឡាធំៗចំនួន២គឺក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ហើយ ដំណើរការប្រកួតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

អគ្គលេខាធិការខាងលើ អះអាងថា ការប្រកួតនៅក្នុងឆ្នាំ ២០២០នេះ អត្តពលិកចូលរួមមានការកើនឡើងជាងឆ្នាំ២០១៩កន្លងទៅ ដោយឆ្នាំ២០២០មានអ្នកចូលរួមរហូតដល់ទៅ២០៥នាក់ដែលចំនួននេះកើនឡើងលើសពីឆ្នាំ២០១៩ចំនួន៥៥នាក់ ។ អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តរូបនេះ ពន្យល់ទៀតថា ការប្រកួតនៅក្នុងឆ្នាំ២០២០នេះ គឺសហព័ន្ធពិនិត្យខ្លាំងទៅលើកម្រិតបច្ចេកទេសទៅលើប្រភេទវិញ្ញាសាដែលកំពុងធ្វើការហ្វឹកហាត់សព្វថ្ងៃមានដូចជាវិញ្ញាសា រត់ល្បឿន លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក ។

ការចម្រាញ់រិទ្ធបន្តឹងទៅលើកម្រិតបច្ចេកទេសបែបនេះ ដោយសារតែសហព័ន្ធនិងចម្រាញ់ជ្រើរើសយកអត្តពលិកដែលមានសមាត្ថភាពចេញពីការប្រកួតនេះយកទៅហ្វឹកហាត់ជាក្រុមជម្រើសជាតិ នៅក្នុងឆ្នាំ២០២១ ត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២០នេះ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តសម្រេចដាក់ឲ្យក្លិបនិងសមាគមនចូលរួមតែ១៨ប៉ុណ្ណោះ ដោយធ្វើការប្រកួតលើពីរប្រភេទអាយុ គឺប្រភេទអាយុក្រោម ២០ឆ្នាំ មានវិញ្ញាសារត់១០០ម៉ែត្រ បុរសនារី វិញ្ញាសា រត់៨០០ម៉ែត្រ បុរសនារី វិញ្ញាសា រត់៥០០ម៉ែត្រ បុរសនារី វិញ្ញាសារ លោកចម្ងាយបុរសនារី វិញ្ញាសា ចោលដុំដែក៥គីឡូ បុរស និងវិញ្ញសា ចោលដុំដែក៣គីឡូ រីឯប្រភេទអាយុលើស២០ឆ្នាំ មាន វិញ្ញាសា រត់១០០ម៉ែត្រ បុរសនារី វិញ្ញាសា រត់៨០០ម៉ែត្រ បុរសនារី វិញ្ញាសា រត់១០០០០ម៉ែត្របុរស វិញ្ញាសា រត់៥០០០ម៉ែត្រនារី វិញ្ញាសា លោតចម្ងាយបុរសនារី វិញ្ញា ចោលដុំដែក៧.២៦០គីឡូបុរស និងវិញ្ញាសា ចោលដុំដែក៤ គីឡូនារី ៕
